Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចប់ហើយ! ក្រោយ​គ្លីនិក​កែសម្ផស្ស «ផ្ការំដួល» មាន​បញ្ហា ស្រាប់តែ យាយ​ស្រួយ ចេញ​មកព្រលះខ្លាំងៗ ព្រោះ​ខ្លួនក៏​ជន​រង​គ្រោះ​​ធ្លាប់​​ទៅ​​កែ​​ច្រមុះទីនោះ ហើយ​លទ្ធផល​បែរ​ជា…

ថ្មីៗនេះ នៅវេលាម៉ោង ៧ យប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ មនុស្សប្រុសស្រីចំនួន ៤ នាក់ ដែលជាជំនួយការ និងគ្រូពេទ្យវះកាត់កែសម្ផស្ស នៅមណ្ឌលកែសម្ផស្សមានឈ្មោះថា «ផ្ការំដួល» ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បញ្ជូនទៅក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរ និងអនុវត្តតាមនីតិវិធី ដែលបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំងតែម្តង។

ការឈានចុះទៅត្រួតពិនិត្យ និងធ្វើការឃាត់ខ្លួននេះ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ គេក៏ពុំបានដឹងច្បាស់ថាមានរឿងអ្វីនោះទេ ប៉ុន្តែ បើតាមប្រភពបានលួចបង្ហើបឲ្យដឹងថា គឺធ្វើឡើងបន្ទាប់សមត្ថកិច្ចទទួលបានបណ្តឹងពីជនរងគ្រោះម្នាក់ ដែលបានទៅកែច្រមុះនៅគ្លីនិកខាងលើដែលមានទីតាំងស្ថិតក្នុងតំបន់បឹងកក់ ផ្លូវលេខR8 ក្នុងសង្កាត់ស្រះចក ហើយលទ្ធផលសម្ផស្សខុសប្រក្រតី (ខូចធ្ងន់ធ្ងរ) និងមិនមានការទទួលខុសត្រូវ។

ដោយឡែក ក្រោយផ្ទុះរឿងនេះឡើង ស្រាប់តែអ្នកលក់ផលិតផលសម្ផស្សដ៏ល្បីឈ្មោះ យាយ ស្រួយ បានចេញមុខ Live វីដេអូ ប្រាប់ថា រូបនាងក៏បានទៅកែសម្ផស្សនៅគ្លីនិកផ្ការំដួល នេះផងដែរ ហើយនៅពេលនេះ កំពុងតែភ័យខ្លួនយ៉ាងខ្លាំង ព្រោះមិនដឹងថានឹងអាចមានបញ្ហាអ្វីកើតឡើងដែរ ខណៈច្រមុះរបស់នាងដែលបានទៅកែនៅទីនោះ ក៏ខូចខ្ទង់ដែរ។

យាយស្រួយ ដែលធ្លាប់ឆ្លងកាត់ការកែច្រមុះចំនួន២ដង (លើកទី១រលួយ) សឹងស្បថតកូន បានទម្លាយឲ្យដឹងថា រូបនាងបានទៅកែច្រមុះនៅគ្លីនិក ផ្ការំដួល នេះ ដោយចំណាយប្រាក់អស់ជាង​៦ពាន់ដុល្លារ ប៉ុន្តែ លទ្ធផល៣ខែក្រោយ ស្រាប់តែច្រមុះបាក់ខ្ទង់ និងមានបញ្ហានៅពេលយកដៃរុកច្រមុះ ប៉ះឆ្អឹងលេចចេញមកតែម្តង។​ យាយស្រួយ បន្តថា នៅពេលទៅសួរនាំអំពីបញ្ហាច្រមុះបាក់ខ្ទង់ គ្រូពេទ្យវះកាត់នៅទីនោះ បែរជានិយាយបែបនេះថា មិនអាចកែកុនបានទេ តែធ្វើបាន គឺទាល់តែវះកាត់សារថ្មី។

ជាមួយគ្នានេះផងដែរ យាយស្រួយ ក៏បានផ្តាំទៅអ្នកដែលមានបំណងចង់កែសម្ផស្សតម្លៃថោកៗ សូមមើលរូបនាងជាគំរូ បើគ្មានលុយត្រៀមទុកមើលខ្លួនទេ កុំចង់ ក្រែងមុខជ្រូក ក្លាយជាមុខប្រេត មានវិប្បដិសារីអស់មួយជីវិត។ យាយស្រួយ ក៏នៅបង្ហើបឲ្យដឹងថា នៅមានជនរងគ្រោះជាច្រើនទៀត ដែលមានបញ្ហាច្រមុះមិនប្រក្រតីបែបនេះ និងកំពុងភ័យខ្លួនផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×