Wednesday, May 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានទោស​ព្រោះ​ញៀន​ប្រពន្ធ​អ្នក​ដ៏​ទៃ ត្រូវ​បញ្ជូន​ទៅ​តុលាការ​

spot_img

​ភ្នំពេញ ​៖ យើង​ក្រឡេក​មក​មើល​រឿង​ពិត​ជាក់ស្តែង​មួយ ដែល​ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ទើបតែ​ធ្វើ​ការបង្ក្រាប កាលពី​ថ្ងៃ​ទី ២៤ ខែ​មេសា ឆ្នាំ​២០១៨ និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​បុរស​ម្នាក់ អាយុ​២៦​ឆ្នាំ ត្រូវបាន​ស្ត្រី​ម្នាក់ អាយុ​២៥​ឆ្នាំ ប្តឹង​ចោទប្រកាន់ ថា​បុរស​ខាងលើ បាន​ប្រព្រឹត្ត​អំពើ​គំរាម​បង្ហោះ​រូបភាព​វីដេអូ​រួមភេទ​របស់​នាង ក្នុង​គោលដៅ​ឈ្លានពាន​ផ្លូវភេទ​។​

​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៥​ខែ​មេសា បានបញ្ជាក់​ថា តាម​បណ្តឹង​របស់​នារី​រងគ្រោះ បានបញ្ជាក់​ថា​រូប​នាង គឺ​មានប្តី​រួចទៅហើយ តែ​ដោយ ការងារ​តម្រូវ រូប​នាង​ត្រូវបាន​អង្គភាព​ចាត់ឲ្យ ផ្លាស់​មក​ធ្វើការ​ឆ្ងាយ​ពី​ប្តី ក្រោយមក​រូប​នាង​ក៏​មាន​ទំនាក់ទំនង​ផ្លូវភេទ ជាមួយនឹង​បុរស​ម្នាក់ ធ្វើការ​ជាមួយគ្នា ដែល​បុរស​នោះ​ក៏​មាន​ប្រពន្ធ​រួច​ហើយ​ដែរ​។ មួយរយៈ​ក្រោយមក រូបនាង​ដឹងខ្លួន​ថា ប្រព្រឹត្ត​ខុស​ប្រពៃណី ក៏​សម្រេចចិត្ត​ផ្តាច់ទំនាក់ទំនង​ជាមួយ​ជនសង្ស័យ តែ​ដោយ​កន្លងមក​រូបនាង​និង​ជនសង្ស័យ​ធ្លាប់បាន ថតរូប​អាក្រាត​និង​វីដេអូ​រួមភេទ​ជាមួយគ្នា​ក្នុង​ទូរស័ព្ទដៃ ទើប​ធ្វើឲ្យ​ជនសង្ស័យ​យក​វីដេអូ​និង​រូបភាព​ទាំងនោះ មក​គំរាម​នាង ឲ្យ​រួមភេទ​ជាមួយ​គ្នា​ជា​បន្តបន្ទាប់​។ តែ​មួយខែ​ចុងក្រោយ​នេះ​រូបនាង បាន​ព្យាយាម​គេច​មិន​ជួប​មុខ​និង​ផ្តាច់ទំនាក់ទំនង​ផ្លូវភេទ ជាមួយ​ជនសង្ស័យ រហូត​ដល់​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៨ ជនសង្ស័យ​បាន​ផ្ញើ​សារ​មក​គំរាម​បង្ខំ​ឲ្យ​នាង ត្រូវតែទៅ រួមភេទ​ជាមួយ​រូបគេ បើ​មិន​ដូច្នោះ​ទេ រូប​គេ​នឹង​បង្ហោះ​រូបភាព​វីដេអូ​រួមភេទ​របស់​នាង​និង​គេ ចូល​ក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ដោយ​បាន​ណាត់​នាង​ឲ្យទៅ​ជួប​ក្នុងថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០១៨​ជា​កំហិត ទើប​នាង​ប្តឹង​មក​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី ភ្នំពេញ​ឲ្យជួយ​អន្តរាគមន៍​តែ​ម្តង​។​

​តាម​វិធានការ​ជំនាញ​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន និង​បាន​សារភាពថា រូបគេ​ពិតជា​មាន ទំនាក់ទំនង​ផ្លូវភេទ ជាមួយ​នារី​រងគ្រោះ​ពិតប្រាកដ​មែន ហើយ​ថែមទាំង​មាន​រូបភាព​អាក្រាត និង​វីដេអូ​រួមភេទ​ជាមួយ​គ្នា ក្នុង​ទូរស័ព្ទដៃ​ផងដែរ តែ​ដោយ​រូបគេ មានចិត្ត​ស្រឡាញ់​នារី​រងគ្រោះ​ខ្លាំង​ពេក មិន​អាច​បាត់​មុខ​បាន ហើយ​នាង​ចេះតែ ឆ្លើយតប​ថា​រវល់ មិន​ព្រម​មកជួប​រូប​ខ្លួន ទើប​ខ្លួន​សម្រេច​ចិត្ត​ផ្ញើ​សារ​ជា​អក្សរ​និង​សំឡេង សុំ​នាង​រួមភេទ ដោយ​គំរាម​ថា បើ​នាង​មិន​ព្រម​មក​ទេ រូប​ខ្លួន​នឹង​បង្ហោះ​រូបភាព​វីដេអូ​រួមភេទ​ជាមួយ​គ្នា ជា​សាធារណៈ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ក្រោយមក​នាង​ក៏​យល់ព្រម និង​បាន​ណាត់​ខ្លួន​ឲ្យទៅ​ជួប ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង​។​

​ជាមួយ​នឹង​ករណី​នេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ទុកជា​មេរៀន សម្រាប់​យុវវ័យ សូម​កុំ​ប្រថុយប្រថាន បំពាន​ប្រពៃណី និង ថតរូប​អាក្រាតកាយរ​បស់​ខ្លួន តាម​គ្រប់​មធ្យោបាយ ដែល​អាច​ធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី ថ្លៃថ្នូរ ផ្ទាល់​ខ្លួន​ផង ក្រុម​គ្រួសារ​ផង ក៏ដូចជា​សង្គមជាតិ​ផងដែរ ហើយ​ក៏​សូម​អំពាវនាវ ដល់​មនុស្ស​គ្រប់រូប សូម​គិតដល់ បញ្ហា​ច្បាប់ ទំនៀមទម្លាប់​ប្រពៃណី សីលធម៌ និង បុណ្យ​បាប កុំ​មាន​ចិត្ត​បំពារបំពាន​ឬ​បៀតបៀន​ប្តី​ប្រពន្ធ​អ្នក​ដ៏​ទៃ ដែល ជា​ហេតុ​បណ្តាលឲ្យ​មាន​ទោស​ដល់​ខ្លួន និង​ធ្វើឲ្យ​គ្រួសារ​គេ​បែកបាក់ បង្កើត​ជា​ការឈឺចាប់​ដ៏​សោកសៅ​ក្នុងសង្គម​។​

​អាវុធហត្ថ​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ជាធម្មតា បើ​យើង​និយាយ​ដោយ​រូប ជាតិ​ជា​ស្ត្រី​ដែល​ល្អ​លើសគេ គឺ​ស្ត្រី​ដែល​មាន​សម្រស់​ល្អ​ផូផង់ និង ប្រកប​ដោយ​បញ្ចពិធកល្យាណី ។ តែបើ​និយាយ​ដោយ​ធម៌ ជាតិ​ជា​ស្ត្រី​ដែល​ល្អ​លើសគេ គឺ​ស្ត្រី​ដែល​មាន​សីល​មារយាទ​ល្អ​គួរ​ជាទី​រាប់អាន របស់​អ្នក​ដ៏​ទៃ ។ តែ​បុព្វបុរស​ខ្មែរ​មួយ​រូប​ដែល​មាន​នាម​ថា ឧកញ៉ា​សុត្តន្ត​ប្រីជា ឥ​ន្ទ បាន​និយាយ​ដោយ​វោហារ​វិញ​ថា ជាតិ​ជា ស្ត្រី​ដែល​ល្អ​លើសគេ​ក្នុង​លោក គឺ​ស្ត្រី​ប្រពន្ធ​អ្នក​ដ៏​ទៃ​នោះឯង ដោយ​បុព្វបុរស​យើង​បាន​លើក​ហេតុផល​ថា ព្រោះ​ស្ត្រី​ប្រពន្ធ​គេ​នោះ​មាន​ទោស​ខុសពីរ​ផ្លូវ​៖ ខុស​ទី​១៖ បើ​បុរស​ណា​ទៅ​ប្រព្រឹត្ត​កន្លង​បវេណី​លើ​ប្រពន្ធ​អ្នក​អ្នក​ដ៏​ទៃ គឺ​ក្នុង​លោក​នេះ គេ​សុទ្ធតែ​ដឹង​ឮ​ហើយ​ថា នឹងត្រូវ​គេ​ចោទ​ប្ដឹង​រហូតដល់​មាន​ទោស​ជាប់គុក​ច្រ​វ៉ាក់​។ ឯ​ខុស​ទី​២៖ គឺ​ខុស​ខាង​ផ្លូវ​បរលោក ដែល​សាសនា ព្រះពុទ្ធ​បាន​លើកឡើង​ថា នឹង​ត្រូវ​ទទួល​បាប ធ្លាក់​ទៅ​រងទុក្ខវេទនា​ក្នុង​អបាយភូមិ​ទាំង​៤ មាន​នរក​ជាដើម​។ ការដែល យើង​គ្រប់គ្នា​បានដឹង​ហើយថា នឹង​ត្រូវ​មានទោស​យ៉ាងនេះ តែ​បុរស​មួយចំនួន នៅតែ​លួចលាក់ រួម​រ័ក្ស​មេត្រី​បៀតបៀន ប្រពន្ធ​អ្នក​ដ៏ទៃទៀត ដោយ​មិន​ខ្លាចរអារ ដូច្នេះ​មានន័យថា ស្ត្រី​ដែល​ជា​ប្រពន្ធ​អ្នក​ដ៏​ទៃ​នោះ គឺ​ពិតជា​ល្អ​លើសគេ​លើ​លោក​នេះ ជាក់​ជាមិនខាន បាន​ជា​បុរស​ទាំង​នោះ វៀរលែង​ពុំបាន​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×