ផ្លែមើលដូចស្លា ផ្កាមើលដូចដូង ពុះមកបណ្ដូលក្នុងដូចត្នោតផ្លែចាស់។ មិនដឹងដើមអ្វីអោយច្បាស់ តែគេហៅវាថា ដូងសមុទ្រ (sea coconut palm) ហើយវាជារុក្ខជាតិដែលមិនងាយនឹងចេញផ្លែ ព្រោះទាល់តែ៣០ឆ្នាំឡើងទៅ ទើបវាចាប់ផ្ដើមអោយផល។ ដើមនេះមានដើមកំណើតនៅឯប្រទេស Praslin Island ហើយនិង Seychelles Island Currell សម្រាប់កម្ពស់របស់វា ខ្ពស់បំផុត ដែលគេធ្លាប់ឃើញគឺ ២០-៣០ម៉ែត្រ វាមានស្លឹកដូចជាត្នោតតែមានទំហំធំ ដោយទទឹងស្លឹកគឺ២ម៉ែត្រ ឯបណ្ដោយវិញគឺវែងដល់ទៅ ៧ម៉ែត្រឯណោះ។
ផ្លែដូងសមុទ្រនេះ មានក្លែបព្រែកដូចផ្លែត្នោតពេលដែលសកស្រកីវាអស់ គ្រាន់តែក្រៅពីរាងព្រែកនោះវានៅមានរូបរាងដូចជាគូទមនុស្សស្រី។ ដើមនេះជួនកាលរហូតដល់អាយុ១០០ឆ្នាំទើបមានផ្លែ ដោយផ្លែរបស់វាអាចហូបបានដូចជាដូងខ្ទិះ។
ចំណែកនៅឯសួន NONGNOOCH garden & resort ក្នុងខេត្ត Pattaya ប្រទេសថៃ ដូងនេះក្នុង១ផ្លែលក់ ថ្លៃដល់ទៅ ៣០.០០០បាត ៕ក្ខិណី