ក្រោយពីដេកលក់អស់រយៈពេល៦ឆ្នាំ ភ្នំភ្លើងមួយនៅលើកោះ Kyushu ជប៉ុន បានក្រោកពី “ដំណេក” ហើយកំសួលធូលីវាហោះហើរឡើងដល់កម្ពស់ ២.០០០ម៉ែត្រ ។ ដកស្រង់ប្រភពពីស្ថាប័នឧតុនិយមជប៉ុនឲ្យដឹងថា ភ្នំភ្លើង Shinmoe ស្ថិតនៅចន្លោះខេត្ត Kagoshima និង Miyazaki បានមានសកម្មភាពឡើងវិញនៅព្រឹកថ្ងៃទី ១១ ខែ១០។ ស្ថាប័ននេះក៏បានធ្វើការព្រមានអំពីគ្រោះថ្នាក់ភ្នំភ្លើងកំរិត៣ ក្នុង
តារាងលំដាប់មាន៥កំរិត ហើយហាមឃាត់មិនឲ្យមនុស្សធ្វើដំណើរឡើងភ្នំ
ធូលីផេះពីចំហេះភ្នំភ្លើង បានបាញ់ឡើងខ្ពស់ដល់ថ្នាក់គេអាចសំឡឹងឃើញពីទីក្រុងចំនួន៣ និងប្រជុំជនមួយនៅ Miyazaki ហើយធូលីទាំងនេះក៏បានហើរធ្លាក់ទៅលើតំបន់មួយចំនួនក្នុង Kumamoto និង Kagoshima។
ភ្នំភ្លើង Shinmoe ស្ថិតនៅរយៈកម្ពស់១៤២១ម៉ែត្រ មុននេះវាបានផ្ទុះម្តងរួចមកហើយកាលពីខែ៩ ឆ្នាំ២០១១៕ ដោយ ៖ សូយន