Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពាក្យ «ចែ» ធ្វើឲ្យបវរកញ្ញាចក្រវាឡ ឆន ស្រីណេត ព្រួយបារម្មណ៍

ភ្នំពេញ ៖ អាចថា ជាការពញ្ញាក់អារម្មណ៍មួយដែរ ព្រោះនៅលើបណ្តាញសង្គម ឃើញថា បុគ្គលច្រើនណាស់ ដែលប្រើឃ្លាប្រយោគ និងពាក្យពេចន៍ មិនសមតាមពាក្យខ្មែរ ឬខុសអក្ខរាវិរុទ្ឋ ធ្វើឲ្យក្មេងរលកក្រោយថតទុក ចងចាំខុសទាំងដុល ។ ម្ល៉ោះហើយ ស្រីស្អាតឆន ស្រីណេត បានបង្ហោះសារ មួយអាចជាការដាស់តឿនមួយ ក្នុងន័យអប់រំ។

នៅថ្ងៃទី៦ ខែ មករា ឆ្នាំ ២០២១ នេះ បវរកញ្ញាចក្រវាឡលេខ ២ របស់កម្ពុជា កញ្ញា ស៊ុន ស្រីណេតបានបង្ហោះ សំណេរលើបណ្ដាញ សង្គមបង្ហាញ ពីចំណាប់អារម្មណ៍ពិតរបស់ខ្លួន ទៅលើពាក្យ «ចែ» ដែលកំពុងក្លាយជា ពាក្យពេញនិយមសម្រាប់បុរសៗ មួយចំនួនយកទៅប្រើ ហៅនារីៗ ។
ស្រីណេតបានសរសេររៀបរាប់ ពីអារម្មណ៍របស់ខ្លួនយ៉ាងដូច្នេះថា ៖ «ខ្ញុំមកខ្មែរ៣ឆ្នាំហើយ ស្គាល់តែពាក្យ ” ចែ ” ហើយកម្រណាស់ដែលបានគេហៅថា “បង” ម្តង។ ២០ឆ្នាំទៅមុខទៀត មិនដឹងក្មេងៗនៅស្គាល់ពាក្យ បងមីង តា ឬ យាយ អត់ទេ»។

ពាក្យពេចន៍ខ្លីតែបង្កប់ដោយសារ អប់រំនេះ ទទួលបានការសាទរយ៉ាងច្រើន ពីសំណាក់ហ្វេនដោយក្នុងនោះសូម្បីតែរៀមច្បង មកពីវេទិកាប្រកួត ផ្សេងដូចជា កញ្ញា លីវ ជីលី ក៏បានចូលមកបង្ហាញការយល់ឃើញរបស់ខ្លួន ចំពោះការលើកឡើងនេះដែរថា ៖ «ខ្ញុំនៅតែហៅពួកគាត់ថាបងៗ ទោះពួកគាត់ជាស្រីក៏ដោយ»។

អ្នកចូលមក Comment ភាគច្រើន គឺគាំទ្រទៅនឹងការលើកឡើង របស់កញ្ញា ណេត ដោយភាគច្រើនយល់ឃើញថាកូនខ្មែរ កំពុងតែទទួលយក ឥទ្ធិពលពីបរទេសច្រើន ដែលជាកត្តានេះគឺជាក្ដីបារម្ភមួយដែលអាច នឹងធ្វើឱ្យប៉ះពាល់ ដល់ការប្រើប្រាស់អក្សរសាស្ត្ររបស់ជាតិ ។

ស្រីណេត ជាបវរកញ្ញាមកពីកម្ពុជាក្រោម នាងមានភាពក្លាហានណាស់ ដែលតស៊ូមកដាក់ពាក្យប្រឡង រហូតបានចំណាត់ថ្នាក់លេខ២។ ស្រីណេតធ្វើឲ្យមហាជនចាប់អារម្មណ៍ ក្រោយពេលដែលនាង លាតត្រដាងជីវិតពិត មុនឡើងឆាកប្រឡង ដែលខំតស៊ូ និងជំងឺដ៏ធ្ងន់រហូតយកឈ្នះ។ បច្ចុប្បន្ននាង មានទីផ្សារសិល្បៈ ទាំងថតសម្តែង និងថតស្បត ហើយក៏ជាគ្របង្ហាត់កីឡា ប្រចាំក្លិបមួយផងដែរ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

×