Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្តកំពង់ចាម ឃាត់ខ្លួន​មនុស្ស​១២​នាក់​ ករណី​​លេងល្បែង​ស៊ីសង​ជល់​មាន់ខុសច្បាប់​

​កំពង់ចាម​ ៖​ កម្លាំង​ជំនាញ​របស់​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះសូទិន​ និង​អាជ្ញាធរ​មូលដ្ឋាន​ ដោយ​ក្នុង​កិច្ច​ប្រតិបត្តិការ​ក្រោម​ការ​សម្របសម្រួល​ផ្ទាល់​ពី​លោក​ សុធា​ ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម​ ចុះ​បង្ក្រាប​ករណី​ បើក​និង​លេងល្បែង​ស៊ីសង​ខុសច្បាប់​ (​ជល់​មាន់​ភ្នាល់​ដាក់​ប្រាក់​)​ នៅ​ចំណុច​ក្រោម​ដើម​គរ​ ស្ថិត​នៅ​ភូមិ​ទី​៧​ ឃុំ​កោះសូទិន​ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​ កាលពី​ថ្ងៃ​ទី​០៧​ ខែមករា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១០​និង​០០​នាទី​ បាន​ចុះ​បង្ក្រាប​និង​ចាប់​ឃាត់ខ្លួន​មនុស្ស​ចំនួន​១២​នាក់​ ។​

​ជនសង្ស័យ​រួម​មាន​ ៖​ ១.​ឈ្មោះ​ មាន​ ប៊ុ​ន​ថា​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ ជាតិខ្មែរ​ រស់នៅ​ភូមិ​ស្វាយ​កណ្តាល​ ឃុំ​ស្វាយ​សាច់​ភ្នំ​ ស្រុក​ស្រី​សន្ធរ​ ខេត្តកំពង់ចាម​ ។​ ២.​ឈ្មោះ​ ឌឹ​ម​ គឹ​ម​សឿ​ន​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ ជាតិខ្មែរ​ រស់នៅ​ភូមិ​ទី​១៤​ ឃុំ​កោះសូទិន​ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​ ។​៣.​ឈ្មោះ​ សឿ​ន​ ពិសិដ្ឋ​ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ ជាតិខ្មែរ​ រស់នៅ​ភូមិ​ទី​៩​ ឃុំ​កោះសូទិន​ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​ ។​ ៤.​ឈ្មោះ​ ម៉ុង​ សុខ​គា​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ ជាតិខ្មែរ​ រស់នៅ​ភូមិ​ទី​១០​ ឃុំ​កោះសូទិន​ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​ ។​ ៥.​ឈ្មោះ​ ឡាយ​ ហេង​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ ជាតិខ្មែរ​ រស់នៅ​ភូមិ​ទី​៩​ ឃុំ​កោះសូទិន​ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​ ។​ ៦.​ឈ្មោះ​ កែវ​ ប៊ុ​ន​ធឿ​ន​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ ជាតិខ្មែរ​ រស់នៅ​ភូមិ​ទី​៩​ ឃុំ​កោះសូទិន​ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​ ។​ ៧.​ឈ្មោះ​ ហេ​ន​ សុខ​បូ​រ៉ា​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជាតិខ្មែរ​ រស់នៅ​ភូមិ​ទី​១៤​ ឃុំ​កោះសូទិន​ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​ ។​ ៨.​ឈ្មោះ​ ហ៊​ន​ សម្បត្តិ​ ភេទ​ប្រុស​ អាយុ​៤៤​ឆ្នាំ​ ជាតិខ្មែរ​ រស់នៅ​ភូមិ​ទី​៥​ ឃុំ​កោះសូទិន​ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​ ។​ ៩.​ឈ្មោះ​ វិ​ន​ ប៊ូ​លី​ន​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជាតិខ្មែរ​ រស់នៅ​ភូមិ​ទី​៤​ សង្កាត់​អូ​ឡាំ​ពេ​ជ​ ខ​ណ្ឌ័​ចំការមន​ រាជធានី​ភ្នំពេញ​ ។​១០.​ឈ្មោះ​ ឈួ​ន​ ណេ​ត​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ ជាតិខ្មែរ​ រស់នៅ​ភូមិ​ទី​៧​ ឃុំ​កោះសូទិន​ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​ ។​ ១១.​ឈ្មោះ​ ស្រ៊ុ​ន​ វា​ថា​ន​ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ ជាតិខ្មែរ​ រស់នៅ​ភូមិ​ទី​៣​ ឃុំ​កោះសូទិន​ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​ ។​ ១២.​ឈ្មោះ​ នួន​ ណា​រិ​ន​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ ជាតិខ្មែរ​ រស់នៅ​ភូមិ​កោះ​ចាស់​ ឃុំ​កោះមិត្ត​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ ។​

​ដកហូត​វត្ថុ​តាង​រួម​មាន​ ៖​ ១-​ម៉ូតូ​ចំនួន​៣៦​គ្រឿង​,​ ២-​ទូរស័ព្ទ​ដៃ​ចំនួន​១១​គ្រឿង​,​ ៣-​មាន់​ងា.ប់​ចំនួន​០៤​ក្បាល​,​ ៤-​ជ​ញ្ជីង​ថ្លឹង​មាន់​ចំនួន​០១,​ ៥-​កន្ត្រក់​ដាក់​មាន់​ចំនួន​០៣,​ ៦-​កញ្ចក់​ឃាំង​មាន់​ចំនួន​០១,​ ៧-​ប្រាក់​រៀល​ចំនួន​១,៣៧០,០០០​រៀល​(​មួយ​លាន​សាមសិប​ប្រាំពីរ​ម៉ឺន​រៀល​),​ ៨-​ប្រាក់​ដុល្លារ​ចំនួន​២៥១០​ដុល្លារ​ (​ពីរ​ពាន់​ប្រាំ​រយ​ដប់​ដុល្លារ​)​។​

បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ​ រួម​នឹង​វត្ថុ​តាង​ ត្រូវ​បាន​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ ដើម្បី​ធ្វើការ​សាកសួរ​ និង​ចងក្រង​សំណុំរឿង​តាម​នីតិវិធី​ តាម​បញ្ជា​របស់​លោក​ សុធា​ ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម​ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×