Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការសម្រេចឃុំខ្លួនជនសង្ស័យ ០២ នាក់ រឿងកុហកថៅកែស្រូវថា មានចោរធាក់ផ្ដួលម៉ូតូ ឆ.ក់កាបូបលុយចំនួន ៣៩,៩០០,០០០រៀល

ឧត្ដរមានជ័យ ៖ កម្លាំងនគរបាលខេត្ដឧត្ដរមានជ័យ បំបែកសំណុំរឿង ករណី រំលោភលើទំនុកចិត្ត ប្ដឹងបរិហារដោយភូតកុហកសមត្ថកិច្ច និង ប្ដឹងបរិហារបង្កាច់កេរ្តិ៍ ( កុហកថា មានចោរឆ.ក់កាបូបលុយ) ដោយជនសង្ស័យបានរៀបចំគម្រោងការ ធ្វើស៊ីថៅកែស្រូវ ដោយដកលុយនៅកន្លែងវីង ផ្សារសំរោង បានដកលុយចំនួន ៣៩,៩០០,០០០រៀល ហើយខ្លួនក៏ជិះម៉ូតូត្រឡប់មកវិញ ដល់ត្រង់ចំណុចផ្លូវកៅស៊ូ ខាងជើងបន្ទាយស៊ុប ចម្ងាយ ១០០ម៉ែត្រ មានឱកាសស្ងាត់ឈ្មោះ សេ ចាន់ ហៅ ជឿន បានជិះម៉ូតូតាមពីក្រោយមកទន្ទឹមគ្នា បើកល្បឿនយឺតៗ ហើយពួក គេបានធ្វើសកម្មភាព ដូចការគ្រងទុកធាក់ផ្ដួលម៉ូតូ រួចយកកាបូបលុយ បើកម៉ូតូរត់គេចខ្លួនបាត់ទៅ។ ក្រោយកើតហេតុ សមត្ថកិច្ចបានកំណត់មុខសញ្ញាបទល្មើស រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ ០២ នាក់ និងរកឃើញលុយមកវិញ ។ ជនត្រូវចោទ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងខេត្តឧត្តរមានជ័យ សម្រេចឃុំខ្លួនបណ្ដោះអាសន្ន នៅល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០២២នេះ។

លោកឧត្ដមសេនីយទោ ហួត សុធី ស្នងការ នគរបាលខេត្តឧត្ដរមានជ័យ បានបញ្ជាក់ពីដំណើររឿងថា ៖ កាលពីថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០២២ ឈ្មោះ ជាឡាំងអ៊ូ ភេទស្រីអាយុ៤២ឆ្នាំ មានមុខ របរ ទិញលក់ស្រូវ ស្នាក់នៅភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ គាត់បានខលទូរស័ព្ទ ប្រាប់ថៅកែស្រូវរបស់ខ្លួនថាខ្លូនមានស្រូវ ០៤ឡាន ហើយម្ចាស់ស្រូវតម្រូវឲ្យកក់ លុយមុនចំនួន ៥លានរៀល បើកមិនកក់លុយទេគេលក់ស្រូវឲ្យអ្នកផ្សេង នៅថ្ងៃទី០៣ ខែ មករា ឆ្នាំ ២០២២ វេលាម៉ោង ១១និង១៩នាទី ថៅកែស្រូវ បានដាក់លុយតាមវីងមកឲ្យឈ្មោះ ខ្លួន ចំនួន ៤០លានរៀល ដើម្បីឲ្យទិញស្រូវ ហើយមុនពេលខ្លួនទៅដកលុយខាងលើនេះ ខ្លូនបានរៀបចំគម្រោងការ ដោយឲ្យឈ្មោះ សេ ចាន់ ហៅ ជឿន ភេទប្រុសអាយុ ៣៤ឆ្នាំ កម្មករ លីស្រូវ រស់នៅភូមិ/ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្ដសៀមរាប មកចាំ ធ្វើសកម្មភាពធាក់ផ្ដួលម៉ូតូ ឆក់យកលុយ។ ដល់ម៉ោង ១៣ និង២០នាទី ពេលខ្លួនបានកំពុងជិះម៉ូតូ០១គ្រឿងម្នាក់ឯង ម៉ាកសង់ទ្រីមសេរីឆ្នាំ ២០១៦ ពណ៌ខ្មៅ មកដកលុយនៅកន្លែងវីង ផ្សារសំរោង បានដកលុយចំនួន ៣៩,៩០០,០០០៛ (សាមសិបប្រាំបួនលានប្រាំបួនសែនរៀល)ហើយខ្លួនក៏ជិះម៉ូតូត្រឡប់មកវិញ នៅម៉ោង១៤ និង៣០នាទី ដល់ត្រង់ចំណុចផ្លូវកៅស៊ូ ខាងជើងបន្ទាយស៊ុប ចម្ងាយ ១០០ម៉ែត្រ មានឱកាសស្ងាត់ឈ្មោះ សេ ចាន់ ហៅ ជឿន បានជិះម៉ូតូតាមពីក្រោយមកទន្ទឹមគ្នា បើកល្បឿនយឺតៗ ហើយពួក គេបានធ្វើសកម្មភាពដូចការគ្រងទុកធាក់ផ្ដួលម៉ូតូ រួចយកកាបូបលុយ បើកម៉ូតូរត់គេចខ្លួនបាត់ទៅ។

បន្ទាប់ពីទទួលបានព័ត៌មានភា្លម លោកឧត្ដមសេនីយទោ ហួត សុធី ស្នងការ នគរបាលខេត្តបានបញ្ជាឲ្យកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាបទល្មើស រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ ០២ នាក់ខាងលើ និងរកឃើញលុយចំនួន ៣៩,០០ ០ , ០០០៛ (សាមសិបប្រាំបួនលានរៀល) វិញ ករណីនេះ បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅ កាន់សាលាដំបូងខេត្ដ ចាត់ការតាមនីតិវិធីច្បាប់ ។

បច្ចុប្បន្នជនត្រូវចោទ ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងខេត្តឧត្តរមានជ័យ សម្រេចឃុំខ្លួនបណ្ដោះអាសន្នហើយនៅ ល្ងាចថ្ងៃទី៧ខែមករា ឆ្នាំ២០២២នេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×