កាលពីពេលកន្លងទៅនេះ អ្នកប្រើប្រាស់បណ្តាញសង្គម ពិតជាមានក្តីរំជួលចិត្តនិងក៏ដូចឈឺចាប់ជំនួសជាខ្លាំង បន្ទាប់ពីបានឃើញនារីដ៏ស្រស់ស្អាតម្នាក់ ដែលជាតារាហ្វេសប៊ុកដ៏ល្បីមួយរូបនិងបច្ចុប្បន្នគឺជាអ្នកលក់តាម Online ម្នាក់ផងដែរ បានចេញវីដេអូទម្លាយពីការឈឺចាប់យ៉ាងខ្លាំង ព្រោះតែប្តីរបស់ខ្លួនស្រលាញ់អោបនឹងដើមទ្រូងរាល់ពេល បែរជាទៅមានស្រីថ្មី ហើយថែមទាំងឌឺដាក់ទៀត បន្ទាប់ពីនាងមានកូនខ្ចីមក។
នារីអ្នកលក់ផលិតផលអនឡាញរូបនេះ ដែលមានឈ្មោះថា Tynin បានទម្លាយចេញពីធាតុពិតប្តីរបស់ខ្លួនជាមនុស្សកំពូលស្រី ទាំងអារម្មណ៍ឈឺចាប់ លាយឡំនឹងទឹកភ្នែក រៀបរាប់ឲ្យបងប្អូននៅក្នុងបណ្តាញសង្គមបានដឹងថា កាលពីស្រឡាញ់គ្នាដំបូងៗ ប្តីរបស់នាងស្រឡាញ់នាងខ្លាំងណាស់ ស្រលាញ់ស្ទើរលេប ទោះបីធ្វើរឿងដ៏គួរឲ្យខ្ពើមរអើមយ៉ាងណា ក៏ប្តីរបស់នាងធ្វើដែរ។ ប៉ុន្តែ នៅពេលនាងមានផ្ទៃពោះ ប្តីក៏ចាប់ផ្តើមលួចទាក់ទងមានស្រីផ្សេង និងកាន់តែលែងសូវខ្វល់យកចិត្តទុកដាក់មើលថែប្រពន្ធ បាត់អស់ភាពផ្អែមល្ហែមដូចមុនទៀតឡើយ ពោលគឺគ្រានាងសម្រាលកូន ព្រោះតែងប់ងល់នឹងស្រីផ្សេងៗតាមឆាត។
ដោយសារតែប្តីមិនកែចរិករឿងមានស្រី និងមិនអាចលើកលែងកំហុសឲ្យទៀតបាន ចុងក្រោយ នាងក៏សម្រេចចិត្តចែកផ្លូវគ្នា ហើយក៏មិនអាចសុំការអង្វរត្រូវរ៉ូវគ្នាវិញបានឡើយ ព្រោះកំហុសដែលប្តីបានផិតក្បត់ ធ្វើឲ្យនាងដេកយំ ដេកឈឺចាប់ស្ទើររាប់យប់ គឺសមល្មមនាងឆ្អែតឆ្អន់អស់ហើយ។
តែដោយឡែក បន្ទាប់ពីលែងលះគ្នាជាមួយប្តីរួច គេបានសង្កេតឃើញថា Tynin កាន់តែលេងខ្លួន ហើយសម្រស់របស់នាងវិញ គឺថាកាន់តែស្អាតប្លែកខ្លាំង ក្រមុំសុំខ្មាសតែម្តង។ ហើយទន្ទឹមនេះ Tynin ក៏ហាក់កំពុងបង្ហាញសញ្ញាប្រកាសរកអ្នកថ្មី មកស្អំបេះដូងផងដែរ។ ជាក់ស្តែង ថ្មីៗនេះ Tynin បានបង្ហោះសារដែលមានអត្ថន័យបែបនេះថា ៖ «មេឃក្តៅ តែបេះដូងរងា»។
យ៉ាងណាមិញ ក្រោយពីបានឃើញ Tynin និយាយបែបនេះថា ស្រាប់តែគេបានឃើញហ្វេនៗជាច្រើន បាន Comment សរសើរសម្រស់នាងព្រោងព្រាតដល់ថ្នាក់លាន់មាត់ថា «មនុស្ស ឬ ទេវតា»។ ក្រៅពីនេះ គេក៏បានឃើញប្រុសៗជាច្រើនក៏បានចាប់អារម្មណ៍ ប្រជែងដាក់ CV ស្ម័គ្រសុំមើលថែផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹមហុង













