កន្លងទៅថ្មីៗនេះ អ្នកលេងបណ្តាញសង្គម ពិតមានចាប់អារម្មណ៍ និងលាន់មាត់ភ្ញាក់ផ្អើលលួចច្រណែនមិនស្ទើរ ក្រោយឃើញអ្នកលក់ផលិតផលអនឡាញដ៏ល្បីឈ្មោះម្នាក់ ដែលមានហ្វេសប៊ុកឈ្មោះថា Aimee Martin បានបង្ហាញកាដូដែលស្វាមីនាង បានយកមក surprise ដ៏ញាក់សាច់ក្នុងនោះរួមមាន គ្រឿងអលង្ការ និងបាច់ផ្កា ដាក់សុទ្ធតែលុយដុល្លារយ៉ាងច្រើនសន្ធឹកសន្ធាប់។
ដោយក្តីរំភើបពេក គ្រានោះ អ្នកលក់អនឡាញរូបនេះ បានទម្លាយអារម្មណ៍បែបនេះថា៖ «ចេះសូប្រាយទៀតប្តីខ្ញុំ ចេះតែឆ្ងល់ម៉េចមួយរយៈហ្នឹង មិនចង់និយាយរកយើង មកពីឃើញខ្ញុំស៊ែវីដេអូប្តីគេសូប្រាយប្រពន្ធគេ សំដី1ម៉ាត់ ដែលធ្វីអោយខ្ញុំយំ គាត់ថា នេះកាដូ ដែលអូនខំ បែកញើសពេញ1ឆ្នាំ ស្តាប់ហើយស្រក់ទឹកភ្នែកអរគុណ អរគុណដែលកាន់ដៃអូន មកដល់កន្លែងមួយនេះ អរគុណដែលគោរពតួនាទីជាប្តីដ៏ល្អ រយៈពេល5ឆ្នាំកន្លងមក ស្រឡាញ់បងគ្មានថ្ងៃប្រែ»។
ដោយឡែក ស្រាប់តែនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះទៀត គ្រប់គ្នាពិតផ្ទុះការចាប់អារម្មណ៍ខ្លាំងតែម្តង ក្រោយអ្នកលក់ឡេរូបនេះ ត្រូវប្តីនាំទៅញុំាអាហារដ៏ថ្លៃ រួចឆ្លៀតប្រាប់ថា «សាកថ្មជីវិតអរគុណប្តីសំលាញ់ នាំអូនស្គាល់ ម្ហូបអភិជន»។ ហើយអ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែលាន់មាត់ភ្ញាក់ផ្អើលនោះ គឺថា សម្រាប់អាហារមួយពេលនោះ ប្តីរបស់នាងចំណាយអស់រហូតដល់ទៅ $ 616.00 ឯណោះ។
នៅពេលឃើញភ្លាមៗ ម្នាក់ៗបានចូល Comment លាន់មាត់បែបនេះថា៖ ធ្វេីការ៥-៦ខែសល់លុយ500$ គេសុីមួយពេលអស់ 600 ជាង ចយអើយ, ចែហូប1ពេលស្មើរមិត្តខ្ញុំចូលសាលាអូខេបាន5ដង,…។ រីឯអ្នកខ្លះក៏បានបោះសម្តីថា៖ ម្ហូបអភិជនអីបង គ្រួសារខ្ញុំឧស្សាហ៍ទៅញ៉ាំរហូតសោះ នៅ Naga សំខាន់អោយតែមានលុយ, អភិជនបស់គេមែន ម្ហូបតិចៗតែប៉ុន្មានមុខតម្លៃដល់ទៅជាង 600$ សំណាងហើយមិនបូកបញ្ចូល service charge ទៀត, បើសល់លុយចាយមិនអស់ ក៌មិនភ្លើទៅសុីដែរ សុខចិត្តយកចែកអោយអ្នកក្រវិញល្អជាង។
តែទន្ទឹមនឹងឃើញមនុស្សមួយចំនួន ហាក់ទើសរឿងគេចំណាយលុយសម្រាប់អាហារមួួយពេលជាង 600$ ក៏បានអ្នកឆ្លើយតបថា ពិបាកណាស់ស្រុកខ្មែរ មានលុយខ្លួនឯងស៊ីរបស់ឆ្ងាញ់ ហើយមានអ្នកទើសទៀត, បើអ្នកស្រែកថាវាថ្លៃណាស់គ្មានលទ្ធភាពហូប ចឹងត្រូវខំរកចំណូលបន្ថែមទៀត ដើម្បីអោយមានលទ្ធភាពហូបដូចគេ កុំទើសគេទាន់ ទើសគេនឹងអត់សូវចម្រើនទេ, គិតទៅហូបលុយខ្លួនឯងសោះត្រូវគេរិះគន់ សួរខ្លួនឯងថាច្បាស់ទេ បើថ្ងៃមួយមានលុយនិងមិនហូបដូចគេ? ចង់អោយគេមានលុយជួយអ្នកក្រ ចឹងអ្នកប្រុងក្រមិនចង់មានដោយសារចង់អោយគេយកលុយដែលគេខំរកមកជួយអ្នករហូតមែន? តើអ្នកមានសិទ្ធិអីត្រូវបង្គាប់បញ្ជាអោយគេយកលុយជាញើសឈាមគេទៅជួយអ្នកនេះ ជួយអ្នកនោះ? ចុះខ្លួនអ្នកមានប្រឹងអោយមានឆាប់បានជួយអ្នកក្រនៅ? គំនិតដែលអ្នកយកមកនិយាយផ្ចាញ់ផ្ចាញ់គេភាគច្រើនផ្តើមចេញពីការច្រណែនបែបឈ្នានីស ព្រោះតែខ្លួនមិនអាចអាចធ្វើដូចគេ ឬមិនចង់អោយគេល្អជាងខ្លួន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


























