ឆ្នាំជូត ៖ ការងារ កុំធ្វើអ្វីឲ្យហួសកម្លាំង ត្រូវគិតគូរពីសុខភាព ។ លុយកាក់ ថ្ងៃនេះអ្នកមានចិត្តសប្បាយរីករាយដោយសារទិញបានរបស់ដែលខ្លួនស្រឡាញ់ពេញចិត្តក្នុងតម្លៃថោក ។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សក្នុងសុបិន្ត ៕
ឆ្នាំឆ្លូវ ៖ ការងារ មានឱកាសបានប្តូរទីតាំងការងារថ្មី ។ លុយកាក់ អាចចូលរួមវិនិយោគ ផ្សារហ៊ុន ។ មនោសញ្ចេតនា យកចិត្តទុកដាក់ថែរក្សាមនោសញ្ចេតនាសព្វថ្ងៃឲ្យគង់វង្ស ៕
ឆ្នាំខាល ៖ ការងារ ប្រយ័ត្ន បញ្ចៀសធ្លាក់ចូលអន្ទាក់គូរប្រជែង ។ លុយកាក់ ត្រូវចេះគ្រប់គ្រងលុយកាក់ឲ្យបានល្អ ទើបអាចចៀសផុតស្ថានភាពត្រូវក្ស័យធន ។ មនោសញ្ចេតនា និយាយស្តីត្រូវប្រយ័ត្នប្រយែង កុំឲ្យបង្កការប៉ះទង្គិចផ្លូវចិត្តគូស្នេហ៍ ៕
ឆ្នាំថោះ ៖ ការងារ ពេញចិត្តនឹងកម្រិតចំណូលដែលទទួលបានពីការងារបច្ចុប្បន្ន ។ លុយកាក់ ចំណូលកើនឡើង ជីវភាពធូរធារ ។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សដែលខ្លួនពេញចិត្ត ៕
ឆ្នាំរោង ៖ ការងារ ប្រយ័ត្នមានអ្នកចង់បំផ្លាញអ្នកពីក្រោយខ្នង ។ លុយកាក់ អាចបោះទុនវិនិយោគផ្សារហ៊ុន ។ មនោសញ្ចេតនា គួរមានភាពក្លាហានក្នុងការបង្ហាញមនោសញ្ចេតនាចំពោះមនុស្សដែលខ្លួនអ្នកស្រឡាញ់ ៕
ឆ្នាំម្សាញ់ ៖ ការងារ សម្រេចបានលទ្ធផលល្អច្រើន គួរជាទីមោទនៈ ។ លុយកាក់ ធូរធារ ទាក់ទាញបានច្រើនអតិថិជនធំៗ ។ មនោសញ្ចេតនា មានព័ត៌មានរីករាយស្មានមិនដល់ ។
ឆ្នាំមមី ៖ ការងារ ជាថ្ងៃដ៏ល្អប្រសើសម្រាប់ការពង្រីកទំនាក់ទំនងសង្គម មានប្រយោជន៍សម្រាប់ការងារ ។ លុយកាក់ អាចទិញបានរបស់ល្អក្នុងតម្លៃសមរម្យ ។ មនោសញ្ចេតនា ប្រយ័ត្នមានជនទី ៣ មកបំបែកបំបាក់មនោសញ្ចេតនារបស់អ្នក និងគូស្នេហ៍ ៕
ឆ្នាំមមែ ៖ ការងារ រីកចម្រើន គ្រប់យ៉ាងប្រព្រឹត្តទៅត្រូវតាមគម្រោងការ ដោយគ្មានឧបសគ្គ ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូលពីការវិនិយោគ ។ មនោសញ្ចេតនា គួរចេះសរសេរ លើកទឹកចិត្តចំពោះមនុស្សដែលខ្លួនស្រឡាញ់ ៕
ឆ្នាំវក ៖ ការងារ គួរបង្កើតទំនាក់ទំនងល្អជាមួយអ្នករួមការងារ មិនត្រូវធ្វើអ្វីដោយអត្តនោម័ត ។ លុយកាក់ ជាថ្ងៃដ៏សមស្របសម្រាប់ការវិនិយោគរកស៊ី ។ មនោសញ្ចេតនា ងាយកើតមានការឈ្លោះប្រកែកគ្នា ៕
ឆ្នាំរកា ៖ ការងារ ដំណើរការយ៉ាងរលូន គ្មានបញ្ហាអ្វីមករាំងស្ទះ ។ លុយកាក់ ថ្ងៃនេះប្រសិនមានការចរចាបញ្ហាហិរញ្ញវត្ថុ និងសម្រេចបានជោគជ័យ ។ មនោសញ្ចេតនា ល្អប្រសើរ សុភមង្គល ៕
ឆ្នាំចរ ៖ ការងារ ត្រូវប្រឹងប្រែងជាងមុន ទើបអាចឈានទៅដល់គោលដៅគ្រោងទុក ។ លុយកាក់ ខ្ទង់ចំណូលទទួលបានតិចជាងប្រៀបនឹងគម្រោង ។ មនោសញ្ចេតនា ត្រូវចេះថែរក្សាមនោសញ្ចេតនាឲ្យបានរឹងមាំ កុំស្តាប់តាមពាក្យអុចអាលពីខាងក្រៅ ៕
ឆ្នាំកុរ ៖ ការងារ ទទួលបានព័ត៌មានអំពីការប្តូរការងារ ឬត្រូវទៅបេសកកម្ម ។ លុយកាក់ មិនស្ថិរភាព បាត់បង់ឱកាសរកប្រាក់យ៉ាងច្រើន ។ មនោសញ្ចេតនា កុំឲ្យសម្ពាធការងារឥទ្ធិពលដល់មនោសញ្ចេតនារបស់អ្នក ៕