Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើ​អ្នក​ណា​ខ្លះ​នឹង​អមដំណើរ គីម ជុង​អ៊ុន ចូលរួម​សន្និសីទ​កំពូល​?

spot_img

​ប្រភព​ព័ត៌មាន​ពី​ទីភ្នាក់ងារ Yonhap របស់​កូរ៉េ​ខាងត្បូង នៅ​ថ្ងៃ​ទី ២៦ ខែ​មេសា ដែល​ដកស្រង់​សម្តី​របស់​នាយក​ការិយាល័យ​វិមាន​ប្រធានាធិបតី Im Jong Seok ឲ្យដឹងថា ប្រតិភូ​ជាន់ខ្ពស់ ដែល​អមដំណើរ​មេដឹកនាំ​គីម ជុង​អ៊ុន រួម​មាន​មន្ត្រីជាន់ខ្ពស់​ក្នុង​បក្ស មន្ត្រី​រដ្ឋាភិបាល និង​កងទ័ព​កូរ៉េខាងជើង​។​

​ក្នុង​នោះ​ផង​ដែរ ក៏​មាន​ប្រធាន​សភា Kim Yong Nam និង​ប្អូនស្រី​បង្កើត លោក​គីម​ជុង​អ៊ុន នាង Kim Yo Jong ។​

​អ្នកស្រី Kim Yo Jong និង​លោក Kim Yong Nam នឹង​អមដំណើរ​លោក គីម ជុង​អ៊ុន ចូលរួម​សន្និសីទ​កំពូល​ថ្ងៃនេះ (២៧ មេសា​) ។​

​ក្រៅពី​នោះ​ក៏​នៅ​មាន​អនុប្រធាន​បក្ស​ពលករ​កូរ៉េ Kim Yong Chol អនុប្រធាន​បក្ស​ទទួល​បន្ទុក​ការងារ​កីឡា លោក Choe Hwi និង​លោក Ri Su Yong អនុប្រធាន​ទទួលបន្ទុក​ការងារ​អន្តរជាតិ ។ រី​ឯ​ផ្នែក​កងទ័ព​វិញ​រួមមាន ៖ លោក Ri Myong Su នាយ​អគ្គ​សេនា​កងទ័ព​កូរ៉េ លោក Pak Yong Sik មេបញ្ជាការ​កង​ប្រដាប់អាវុធ​កូរ៉េ ។ រដ្ឋមន្ត្រីការបរទេស Ri Yong Ho និង​ប្រធាន​គណៈកម្មាធិការ​ឯកភាព និង​សន្តិភាព Ri Son Gwon ក៏​មាន​វត្តមាន​ផងដែរ ។​

​ឥស្សរជន​ជាន់ខ្ពស់​កូរ៉េខាងជើង ដែល​ចូលរួម​សន្និសីទ​កំពូល​អន្តរ​កូរ៉េ ។​

​តាម​ទីភ្នាក់សារ​ព័ត៌មានដ​ដែល កូរ៉េខាងជើង​កម្រ​នាំយក​ឥស្សរជន​កំពូល​ក្នុង​កងទ័ព និង​អ្នកការទូត រួម​គ្នា​ចូលរួម​ក្នុង​សន្និសីទ​កំពូល​។ ជាក់ស្តែង​មុន​នេះ ក្នុង​សន្និសីទ​កាលពី​ឆ្នាំ ២០០០ និង ២០០៧ ឥស្សរជន​ខាង​លើ​ពុំ​ត្រូវបា​នឲ្យចូលរួម​ទេ ។​

​តាមរយៈ​សមាសភាព​ឥស្សរជន​ដែល​ចូលរួម​ជំនួប​កំពូល​ដូចខាងលើ​បញ្ជាក់ថា កូរ៉េ​ខាងជើង​បាន​ថ្លឹងថ្លែង​សមាសភាព​មិន​មែន​ត្រឹម​សម្រាប់​ជំនួប​ជាមួយ​កូរ៉េខាងត្បូង​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​គិត​ដល់​ជំនួប​កំពូល​អាមេរិក​-​កូរ៉េខាងជើង ដែល​នឹង​ប្រព្រឹត្ត​ទៅ​បន្ទាប់មក ។​

​គេ​នៅ​ពុំ​ទាន់​ដឹង​ថា តើ​អ្នកស្រី Ri Sol Ju ដែល​បច្ចុប្បន្ន ត្រូវបាន​លើកតម្កើង​ថា​ជា​ជំទាវ​ទីមួយ​នោះ មាន​អមដំណើរ​ស្វាមី​ដែរឬទេ​?

spot_img
×