ប្រធានាធិបតីដូណាល់ ត្រាំ សារភាពក្នុងកិច្ចសម្ភាសន៍មួយថា ព្រោះរវល់ពេកទើបគ្មានពេលទៅជ្រើសរើសកាដូឲ្យភរិយាបុណ្យខួបកំណើតគម្រប់ ៤៨ឆ្នាំ នៅថ្ងៃទី ២៦ ខែមេសា ។
ជំទាវទី១ អាមេរិក Melania Trump
តាមនោះអ្នកដឹកនាំកម្មវិធី Fox & Friends បានសួរប្រធានាធិបតីត្រាំថា តើលោកមានកាដូអ្វីសម្រាប់ជូនភរិយាថ្ងៃបុណ្យកំណើត? ។ ម្ចាស់សេតវិមានសើចបន្លប់យ៉ាងខ្លាំងៗ ទើបនិយាយថា ៖ ខ្ញុំពុំគួរឆ្លើយនឹងសំណួរនេះទេ ។ ព្រោះខ្ញុំនឹងត្រូវប្រឈមរឿងរ៉ាវហើយ ព្រោះថាកាដូដែលខ្ញុំជូនគាត់ពុំមានអ្វីច្រើននោះទេ ។
ត្រាំឲ្យដឹងថា ព្រោះតែរវល់ពេក ពុំអាចទៅរកទិញកាដូបាន ហេតុនេះលោកបានជូនបាច់ផ្កា និងកាតប៉ូស្តាល់ ដ៏ស្រស់ស្អាតមួយប៉ុណ្ណោះ ។ បន្ទាប់មកប្រធានាធិបតីរូបនេះ ជាថ្មីម្តងទៀត បានថ្លែងសរសើរភរិយាខ្លួនថា ពិតជាពូកែអស្ចារ្យក្នុងការរៀបចំពិធីលាងសាយភោជថ្នាក់ជាតិជូនដល់ប្រធានាធិបតីបារាំងនាយប់ថ្ងៃទី ២៤ ខែមេសា ។
ទោះយ៉ាងណាក៏មានការនិយាយលេងសើចថា ៖ លោកត្រាំចេះខ្លាចប្រពន្ធដែរតើ!