ភ្នំពេញ ៖ ករណីថៅកែហាងខារ៉ាអូខេQI HAO GONG GUANជាជនជាតិចិនការប្រើហិង្សា មកលើតារាសម្តែងសិចស៊ី កញ្ញា ហ្វីហ្វី ត្រូវបានដោះស្រាយបញ្ចប់រឿងហើយ ដោយថៅកែរូបនោះ បានសរសេរលិខិតទទួលទោស និងផ្តល់សំណង៨០០០ដុល្លារ តាមផ្លូវច្បាប់ បន្ទាប់ពីមានការដាក់ពាក្យបណ្តឹង ទៅក្រសួងមហាផ្ទៃ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី កញ្ញា ហ្វីហ្វី តាមរយៈការឡាយវិដេអូនៅថ្ងៃទី២៦ខែមេសានេះ។
តារាសម្តែងស៊ិចស៊ី Fi Fi បានចេញវីដេអូ live មួយដែលនិយាពីថៅកែខារ៉ាអូខេ ជនជាតិចិនម្នាក់ដែលបានវាយតប់គាត់នោះ បានព្រមផ្តិតមេដៃទទួលកំហុស ព្រមជាមួយសំណងជាទឹកប្រាក់ដ៏ច្រើនគួរសមដែ ដោយបញ្ចប់រឿងនេះនៅចំពោះមុខច្បាប់។
ហើយក្នុងនោះ Fi Fi បានសរសេរសារមួយផងដែរថា៖ “សុំបង្ហាញលិខិតទទួលទោសនឹងសំណងទឹកប្រាក់8000$តាមផ្លូវច្បាប់នឹងបញ្ចប់រឿងរបស់ជនបង្ករដែលជាជនជាតិចិន”។
ខារ៉ាអូខេឈ្មោះ QI HAO GONG GUANស្ថិតនៅម្ដុំផ្សារបឹងត្របែកផ្លាស្សា។ តារាសម្តែង កញ្ញា ហ្វីហ្វី បានប្រាប់ឲ្យដឹងតាមរយៈការឡាយវីដេអូក្នុងផេកហ្វេសប៊ុកផ្លូវថា ពេលនេះយុត្តិធម៌ ត្រូវបានផ្តល់ជូននាង ដែលជាជនរងគ្រោះហើយ ខណៈដែលរឿងរ៉ាវនេះ ត្រូវបានដោះស្រាយបញ្ចប់គ្នា នៅត្រឹមក្រសួងមហាផ្ទៃ ក្រោយពេលថៅកែជនជាតិចិនរូបនោះ យល់ព្រមផ្តល់សំណងជំងឺចិត្ត ចំនួន៨ពាន់ដុល្លារ និងការធ្វើលិខិតសុំទោស ជាសាធារណៈ។ ក្រោយពេលមានរឿងហេតុ នៃអំពើហិង្សានេះឡើងដំបូងឡើយ ខ្ញុំទាមទារសំណងជំងឺចិត្ត ត្រឹមតែទឹកប្រាក់ចំនួន៥ពាន់ដុល្លារប៉ុណ្ណោះ។ ប៉ុន្តែគ្រាដែលចរចាគ្នា នៅក្នុងបន្ទប់កន្លែងហាងខារ៉ាអូខេនោះ គឺបុរសជនជាតិចិន ដែលជាថៅកែព្រមផ្តល់ សំណងត្រឹមតែ៥០០ដុល្លារប៉ុណ្ណោះ ទើបខ្ញុំមិនសុខចិត្ត និងដាក់ពាក្យបណ្តឹង ដើម្បីរកយុត្តិធម៌។
កញ្ញាស៊ិចស៊ី ហ្វីហ្វី បានបន្ថែមថា ដំបូងឡើយ គឺអំឡុងពេលមានការប្រើហិង្សាភ្លាមៗនោះ នាងមិនចង់ឲ្យមានរឿងវែងឆ្ងាយ ឬបែបធ្លាយដំណឹងនេះ ដល់អ្នកសារព័ត៌មាន និងរំខានសមត្ថកិច្ចឡើយ ប៉ុន្តែជនជាតិចិននោះ ហាក់នៅតែគឃ្លើន មិនព្រមទទួលស្គាល់កំហុស ហើយថែមទាំងអួតអាងថា បើមិនយកសំណង៥០០ដុល្លារនេះ ចង់ប្តឹងដល់ណាក៏តាមចិត្ត។ ត្រង់ចំណុចនេះហើយ បានជានាងសុខចិត្តកាត់កេរ្តិ៍កាត់ខ្មាស់ ទម្លាយរឿងហេតុនេះតែម្តង។
សូមបញ្ជាក់ថា ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសជនជាតិចិនម្នាក់ និងជាថៅកែហាងខារ៉ាអូខេយីហោ QI HAO GONG GOAN បានបង្ខំឲ្យនារីម្នាក់អង្គុយបម្រើភ្ញៀវ ព្រមទាំងឲ្យចេញទៅផងដែរ តែនាងមិនព្រមក៏ដើរចេញក្រៅ ស្រាប់តែថៅកែរូបនេះបានច្រាននាង វាយ និងធាក់មួយជើង ហើយក៏ព្រួតគ្នាវាយថែមទៀតផង ដែលបានបង្កឲ្យមានភ្ញាក់ផ្អើលដល់សមត្ថកិច្ច រួមទាំងប្រជាពលរដ្ឋកាលពីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមុខខារ៉ាអូខេយីហោ QI HAO GONG GOAN ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ៕ ដោយ៖បញ្ញាស័ក្តិ