Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការសម្រេចឃុំខ្លួន មនុស្ស ៥ នាក់ ករណីញុះ.ញង់ ឲ្យប្រជាពលរដ្ឋ តវ៉ាទាមទារដីនៅតំបន់៣

ខេត្តកំពង់ឆ្នាំង ៖ នៅទីបំផុត នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ តុលាការខេត្តកំពង់ឆ្នាំង បានសម្រេចឃុំខ្លួនមនុស្សចំនួន ៥នាក់ ពាក់ព័ន្ធការញុះ.ញង់ឲ្យប្រជាពលរដ្ឋតវ៉ាទាមទារដីនៅតំបន់៣ ស្ថិតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងប្រឆាំងទៅនឹងអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ មនុស្សទាំង៥នាក់ជាប់ចោទពីបទញុះ.ញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងដឹកជញ្ជូនអាវុធខុសច្បាប់ ។

សមត្ថកិច្ចបានបញ្ជូនខ្លួនមនុស្សចំនួន ៥នាក់ ទៅសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២។

មនុស្សទាំង ៥នាក់ ត្រូវបានសមត្ថកិច្ចខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនកាលពីថ្ងៃទី០៦ ខែ មករា ឆ្នាំ២០២២ នៅចំណុចទំនប់អូរត្រាវ និងទំនប់ខ្នាយទោល ស្ថិតនៅក្នុងភូមិគុយនិងភូមិប្រាសាទ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

តុលាការខេត្តកំពង់ឆ្នាំងនៅថ្ងៃទី៩ ខែមករា នេះ បានសម្រេចឃុំខ្លួនមនុស្សចំនួន ៥នាក់ ពាក់ព័ន្ធការញុះ.ញង់ ឲ្យប្រជាពលរដ្ឋតវ៉ាទាមទារដី នៅតំបន់៣ ស្ថិតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

មនុស្សទាំង៥នាក់ជាប់ចោទពីបទញុះ.ញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងដឹកជញ្ជូនអាវុធខុសច្បាប់ ។ សមត្ថកិច្ចបានខ្លួនមនុស្សទាំង ៥នាក់ ទៅសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ។

មនុស្សទាំង ៥នាក់ ត្រូវបានសមត្ថកិច្ចខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនកាលពីថ្ងៃទី០៦ ខែ មករា ឆ្នាំ២០២២ នៅចំណុចទំនប់អូរត្រាវ និងទំនប់ខ្នាយទោល ស្ថិតនៅក្នុងភូមិគុយនិងភូមិប្រាសាទ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

មនុស្សទាំង៥នាក់ដែលឃុំខ្លួនមានដូចជា : ១/ ឈ្មោះ សាំង ចាន់ថន ហៅសាំង សុង ២/ ឈ្មោះ អុក ប៉ារ៉ាឌី ៣/ ឈ្មោះ ប្រាក់ សង្ហា ៤/ ឈ្មោះ គង់ តារា ៥. ឈ្មោះ កែវ ហួរ (ឃុំខ្លួននៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២)។

យោងតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅថ្ងៃទី ០៦ ខែ មករា ឆ្នាំ២០២២ វេលាម៉ោង ១០និង៣០ នាទី នៅចំណុចទំនប់អូរត្រាវ និងទំនប់ខ្នាយទោល ស្ថិតនៅក្នុងភូមិគុយនិងភូមិប្រាសាទ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កម្លាំងនគរបាលស្រុក ចំនួន ០៥ នាក់ បានសហការជាមួយកម្លាំងនគរបាលខេត្ត ដឹកនាំដោយលោក វរសេនីយ៍ឯក ពេជ្រ រីស្នងការរងនគរបាល ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនអ្នកសារព័ត៌មានចំនួន ២ អ្នកភ្នាក់ងារ ១នាក់ តៃកុងឡាន ១នាក់ សរុប ៤ នាក់មានឈ្មោះដូចខាងក្រោម:
១/ឈ្មោះសាំង ចាន់ថន ហៅសាំង សុង ភេទប្រុសអាយុ46ឆ្នាំ សញ្ញាតិ ខ្មែរ រស់នៅទីក្រុងភ្នំពេញ មានតួនាទីជាអគ្គនាយកអ្នកសារព័ត៌មាន MC TV បានចុះបញ្ជីក្រសួងព័ត៌មាន និងចុះបញ្ជីក្រសួងពាណិជ្ជកម្ម SAING SUNG MC NEWS នឹងមានទីស្នាក់ការនៅទីក្រុងភ្នំពេញ ។
២/ឈ្មោះ អុក ប៉ារ៉ាឌីភេទប្រុសអាយុ 33 ឆ្នាំសញ្ជាតិ ខ្មែរ រស់នៅទីក្រុងភ្នំពេញ មានតួនាទីជាចាងហ្វាង (ក្រៀលហកញូស៍) KHN TV បានចុះបញ្ជីក្រសួងព័ត៌មាន និងចុះបញ្ជីក្រសួងពាណិជ្ជកម្មមានមានទីស្នាក់ការនៅទីក្រុងភ្នំពេញ ។
៣/ឈ្មោះ ប្រាក់ សង្ហាភេទប្រុសអាយុ 23 ឆ្នាំសញ្ជាតិ ខ្មែរ រស់នៅទីក្រុងភ្នំពេញ មានតួនាទីជាតៃកុងឡាន ។
៤/ឈ្មោះ គង់ តារាភេទប្រុសអាយុ 56 ឆ្នាំសញ្ជាតិ ខ្មែរ រស់នៅភូមិពាមទន្លា ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានតួនាទីជាភ្នាក់ងារសារព័ត៌មាន ។ក្នុងការចុះយកព័ត៌មាននេះគ្មានបេសកកម្ម នឹងមិនបានទំនាក់ទំនងផ្ដល់ព័ត៌មានដល់មន្ទីរសាព័ត៌មានខេត្តទេ។

ដកហូតមធ្យោបាយរួមមាន : – រថយន្តមួយគ្រឿងម៉ាក Lexlis LX450 ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ 2Q 7993 – ទូរស័ព្ទចំនួន ៨ គ្រឿង – laptop មួយគ្រឿង – អាវុធខ្លីមួយដើមម៉ាក ប៉ារ៉ាផលិតនៅប្រទេសកូរ៉េគ្រាប់ចំនួន ១២ គ្រាប់ ។ ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង ៤ នាក់ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញខេត្ត៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×