Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម សាយ សំអាល់ ៖ ថ្ងៃ៧មករា បានស្រោចស្រង់កម្ពុជាពីថ្លុ.កឈា.ម គំ.នរឆ្អឹ.ងនឹងទឹកភ្នែក និងបោះជំហានរីកចម្រើនជាបន្តបន្ទាប់

ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ បានបញ្ជាក់ថា ជ័យជម្នះ៧មករា (៧ មករា ១៩៧៩- ៧ មករា ២០២២) គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលបានស្រោចស្រង់កម្ពុជា ឲ្យងើបចេញពីថ្លុ.កឈា.ម គំ.នរភ្នំឆ្អឹ.ង និងទឹកភ្នែក ហើយបានរួបរួមគ្នាកសាង និងស្តារប្រទេសបោះជំហានរីកចម្រើនឡើង ជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃនេះ។ ស្មារតី៧មករា បានធ្វើឲ្យប្រជាជនមានមោទនភាពយ៉ាងជ្រាលជ្រៅចំពោះស្នាដៃ និងសមិទ្ធផលធំៗជាច្រើនដែលរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា សម្រេចបានក្នុងរយៈពេល៤៣ឆ្នាំកន្លងទៅនេះ ហើយបានសម្របសម្រួលជួយដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា និងក្នុងគោលដៅដើម្បីពង្រឹងដល់មិត្តភាពរបស់អាស៊ានផងដែរ។

ការបញ្ជាក់នេះ នៅក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំឥស្លាមទូទាំងខេត្តព្រះសីហនុ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២។

ឯកឧត្តម សាយ សំអាល់ បានបន្តថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចុះគន្លឹះដ៏សំខាន់មួយក្នុងការត្រួសត្រាយផ្លូវទៅរកដំណោះស្រាយបញ្ហាវិបត្តក្នុងប្រទេសមីយ៉ាន់ម៉ា ហើយនឹងនាំយកសមាជិកអាស៊ានទាំ១០ប្រទេសឲ្យរួមគ្នាឡើងវិញ។ ឯកឧត្តម បានចាត់ទុកថា សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានបទពិសោធន៍យ៉ាងជ្រៅជ្រះអំពីដំណោះស្រាយស្វែងរកសន្តិភាព និងការបញ្ចប់សង្គ្រាមនៅកម្ពុជាកាលពីជាង៤០ឆ្នាំកន្លងទៅ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា សម្តេចតេជោ បានជ្រើសរើសយកថ្ងៃ ៧ មករា ឆ្នាំ២០២២ សម្រាប់ការចូលរួមធ្វើដំណើរទស្សនកិច្ចទៅប្រទេសមីយ៉ាន់ម៉ា នៅក្នុងឱកាសបំពេញទស្សនកិច្ចនេះ មិនមែនជារឿងចៃដន្យនោះទេ សម្តេចតេជោ បានដឹកនាំកម្ពុជាពីគំនរផេះផង់ ថ្លុកឈាម គំនរឆ្អឹងនិងទឹកភ្នែក បង្កដោយរបបកម្ពុជាប្រជាធិបតេយ្យ នៃបនប្រល័យពូជាសាសន៍ ប៉ុល ពត ចាប់ពីថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ហើយបានកសាងប្រទេស នាំយកនូវសន្តិភាព និងស្ថេរភាពនយោបាយពេញលេញ និងការអភិវឌ្ឍរីកចម្រើន ដូចបច្ចុប្បន្ននេះ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានជួបជាមួយឯកឧត្តម នាយឧត្តមសេនីយជាន់ខ្ពស់ មីន អ៊ុងឡាំង នាយករដ្ឋមន្រ្តីប្រទេសមីយ៉ាន់ម៉ា ដើម្បីសម្របសម្រួលដោះស្រាយបញ្ហានៅប្រទេសនេះ ដែលជាលទ្ធផលមេដឹកនាំមីយ៉ាន់ម៉ា បានសម្រេចពន្យារពេលបទឈប់បា.ញ់រហូតដល់ចុងឆ្នាំ២០២២ ហើយ បានអំពាវនាវ ដល់ភាគីពាក់ព័ន្ធទាំងអស់បញ្ឈប់អំពើហិង្សា។ បន្ថែមពីនេះមេដឹកនាំប្រទេសមីយ៉ាន់ម៉ា គាំទ្រឲ្យមានកិច្ចប្រជុំដើម្បីសម្របសម្រួលដល់ការផ្ដល់ជំនួយ ព្រមទាំងធានា និងសម្របសម្រួលដល់ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ានឆ្នាំ២០២២ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីបានជួបភាគីពាក់ព័ន្ធទាំងអស់ផងដែរ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×