Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសជនជាតិចិនម្នាក់ ត្រូវឃាតករ ទាញកាំ.ភ្លើងខ្លី បា.ញ់ស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ទាញកាំ.ភ្លើងខ្លី បា.ញ់ជាច្រើនគ្រាប់ បណ្តាលឱ្យបុរសជនជាតិចិនម្នាក់ ស្លា.ប់ភ្លាមៗ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៩ ខែមករាឆ្នាំ២០២២ ស្ថិតនៅចំណុចសណ្ឋាគារ ស៊ីធីខមហ្វត ភូមិចំការឱឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ zhao song ភេទប្រុស អាយុ៤២ឆ្នាំ ជាជនជាតិចិន ចំណែកប្រពន្ធឈ្មោះ TRAN THANH PHUONJ THAO អាយុ៣៨ឆ្នាំ ជាជនជាតិវៀតណាម។ ជនរងគ្រោះបើករថយន្ដម៉ាក Rangrover ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2W8261។

ប្រភពព័ត៌មានដដែលបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើករថយន្តមកពីហូបបាយ ហូបរួច មកសណ្ឋាគារវិញ ពេលមកដល់កន្លែងកើតហេតុ សន្តិសុខបានបើកទ្វាឲ្យរថយន្តជនរងគ្រោះ ចូលកន្លែងចត ប៉ុន្តែទ្វាគាំងមិនអាចបើកបាន ក្រោយមក ក៏មានជនសង្យ័យបានដើរមក ហើយដកកាំ.ភ្លើងខ្លីមិនស្គាល់ម៉ាក បា.ញ់ទៅលើជនរងគ្រោះ បណ្ដាយឱ្យជនរងគ្រោះស្លា.ប់ នៅកន្លែងកើតហេតុ ដោយត្រូវផ្នែកពោះចំនួន៥គ្រាប់ និងចំដៃខាងឆ្វេងចំនួន៣គ្រាប់ ។

ក្រោយពីធ្វើសកម្មភាពរួច ជនសង្យ័យបានជិះម៉ូតូមិនស្គាល់ម៉ាកគេចខ្លួនបាត់។ សពជនរងគ្រោះ យកទៅរក្សាទុកនៅវត្តស្ទឹងមានជ័យ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×