Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេរៀន! បុរស​ម្នាក់​អស់​លុយ​មិន​តិច ព្រោះ​ឃើញ​គេ​ប្រមូ៉​ត​ធ្វើជា​លក់​ទូរស័ព្ទ​ថោ​កៗ ក៏​ទិញ​ប៉ាវ​ផ្តាច់​ច្រើន​គ្រឿង ហើយ​វេ​លុយ​ឲ្យ​មុន ចុងក្រោយ​…ចប់!

វិធីសាស្រ្តបោកប្រាស់ គឺមានច្រើនប្រភេទ ដែលជនដើរបោកប្រាស់គេ តែងតែធ្វើឡើងជារឿយៗ ជាពិសេសការបោកប្រាស់តាមរយៈការលក់ដូរនៅលើអនឡាញតែម្តង។

ដោយឡែក វិធីបោកមួយក្បាច់ថ្មីនេះ តាមរយៈធ្វើជាប្រម៉ូតលក់ទូរស័ព្ទតម្លៃថោកៗ ដោយគ្រាន់តែសូមជួយ Like និង Share ឲ្យបានច្រើនប៉ុណ្ណោះ ដោយមិនដឹងថា បានបោកប្រាស់លុយជនរងគ្រោះអស់ប៉ុន្មាននាក់នោះទេ។

ជាក់ស្តែង បុរសម្នាក់ជាម្ចាស់ហាងទូរស័ព្ទមានសាខាច្រើនកន្លែង ដែលជាជនរងគ្រោះព្រោះចាញ់បោកល្បិចខាងលើទើបតែលើកទី១ក្នុងជីវិត​បានសម្រេចចិត្តចេញវីដេអូ ចែករំលែកបទពិសោធន៍មួយនេះ ដើម្បីកុំឲ្យបងប្អូនដទៃបន្តចាញ់បោកដូចគាត់ទៀត ដោយគាត់បានរៀបរាប់ឲ្យដឹងថា ដំបូងឡើយ ផេកមួយហ្នឹង គេ Live ប្រម៉ូតលក់ទូរស័ព្ទតម្លៃ១គ្រឿងៗ 10$ 20$ ដោយគ្រាន់តែសូមចិត្តជួយ Like ជួយ Share ប៉ុណ្ណោះ ហើយដោយឃើញថោកៗបែបនេះ គាត់ក៏សម្រេចចិត្តទិញអស់ជាង ៣០ ម៉ឺនរៀល។

តែទោះជាយ៉ាងណា ក្រោយវេលុយឲ្យរួច ស្រាប់តែផេកនោះ បានប្លុកអាខោនគាត់តែម្តង។ ហើយនៅពេលគាត់ឲ្យកូនចៅគាត់ផ្សេងៗ ឆាតទៅសួរនាំ ម្តងប្រាប់ថានៅកំពង់ឆ្នាំង បន្ទាប់មកទៀតថានៅបាត់ដំបង និងចុងក្រោយថានៅភ្នំពេញ… ចប់។

បុរសខាងលើ ក៏បានបញ្ជាក់ថា អាអ្នកបោកហ្នឹង វាបង្កើតផេកថ្មី​ «សូមជួយ Like ជួយស៊ែរ​ ឲ្យលឿនឡើងៗ​ ប្រម៉ូតលក់ទូរស័ព្ទតម្លៃថោកៗ» ប៉ុន្តែបន្ទាប់ពីបោកបានលុយហើយ នៅពេលយើងគ្រប់គ្នារករឿងតាមដាន ពួកវាក៏លុបផេកចោល ដោយលក់បន្តទៅឲ្យអ្នករកស៊ីតាមអនឡាញតែម្តង។ នេះជាល្បិចបោកសម័យថ្មី ទើបចេញដើមឆ្នាំ២០២២​ ដែលបងប្អូនទាំងអស់គ្នាត្រូវគិតពិចារណាឲ្យបានខ្ពស់ មុនសម្រេចចិត្តទិញរបស់ទំនិញតាមអនឡាញ ដែលមានតម្លៃថោកៗដ៏មិននឹកស្មាន ជាក់ស្តែងដូចជាទូរស័ព្ទជាដើម។

ជាមួយគ្នានេះផងដែរ មហាជនជាច្រើនក្រោយពីបានលឺសូរបែបនេះ ក៏បានសម្តែងការហួសចិត្ត និងស្តីបន្ទោសឲ្យបុរសរូបនេះថា «របស់ចឹងៗ មានណាគេលក់ថោកៗទេប្រូ ល្ងង់តែខ្លួនឯងចង់បានពេក, យើងឆោតខ្លួនយើងទេកុំបន្ទោសគេ របស់ដល់ដៃសិនចាំអោយលុយគេ​ you យល់!។ រីឯអ្នកខ្លះទៀត​ក៏បានប្រាប់ថា ខ្លួនក៏ចាញ់បោកគេដែរ គឺចាញ់បោកពួកអាលក់នាឡិកា វេលុយអោយហើយមិនផ្ញើរបស់អោយ ថោកទាបមែន,…៕ រក្សាសិទ្ធិដោយ៖ លឹម​ហុង

×