ជាការពិតណាស់ មួយរយៈចុងក្រោយនេះ ឃើញថាមាននារីវ័យៗក្មេងជាច្រើននាក់ បានសម្រុកទៅកាន់ស្ពានជ្រោយចង្វារតាមគ្នាជាបន្តបន្ទាប់ ក្នុងបំណងដើម្បីបញ្ចប់ជីវិតរបស់ខ្លួន ហើយនារីក្មេងៗសម័យថ្មីទាំងនោះ ក៏ត្រូវបានដឹងថាភាគច្រើនមានវិបត្តិរឿងស្នេហាតែម្តង។ តែទោះយ៉ាងណា ទន្ទឹមនឹងការសម្រុកឡើងលើស្ពានជ្រោយចង្វាររបស់ពួកគេ ដើម្បីចង់បញ្ចប់ជីវិត គឺសុទ្ធសឹងតែពុំបានសម្រេចទាំងអស់ នោះក៏ព្រោះតែដោយសារមានប្រជាពលរដ្ឋ ជាពិសេសអ្នកសារព័ត៌មានប្រចាំការនៅទីនោះ រង់ចាំឃ្លាំមើល និងទប់ស្កាត់ពួកនាងៗទាន់ពេលវេលា ដែលតែងតែបង្កការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំងតែម្តង។
ដោយឡែក កាលពីយប់មិញនេះ (ថ្ងៃទី៩ ខែមករា ឆ្នាំ២០២២) ក៏មាននារីវ័យក្មេងម្នាក់ទៀតដែលមានវិបត្តិស្នេហា បានមកកាន់ស្ពានជ្រោចង្វារ ក្នុងបំណងលោតទឹកសម្លាប់ខ្លួន ប៉ុន្តែ សំណាងល្អ ត្រូវបានកម្លាំងអន្តរាគមន៍និងក្រុមអ្នកសារព័ត៌មានជាច្រើននាក់ ធ្វើការហាមឃាត់ទាន់។ តែយ៉ាងណាមិញ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺថាខណៈពេលនោះ នារីវ័យក្មេងគិតខ្លីរូបនេះ បានស្រវ៉ាអោបបុរសម្នាក់ដែលបានជួយឃាត់មានឈ្មោះ ពេជ្រ យ៉ាងស្អិតរមូត ដែលនាំឲ្យម្នាក់ៗបង្អាប់ផ្អើលគិលតែម្តង ខណៈនាងក៏បានបង្ហាញទឹកមុខញញឹមស្រស់ឡើងវិញផងដែរ។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ ង៉ូវ ដាលីន បានរៀបរាប់គួរឲ្យអស់សំណើចថា៖ «កត្តញ្ញូនិងស្នេហា មកស្ពា..នជ្រោយ.ចង្វារយំស្រែកហៅរកបង ធី តែសំណាងបានប្អូនប្រុសឈ្មោះពេជ្រ ជួយសង្គ្រោះទាន់ និងជូននាងត្រឡប់ទៅផ្ទះ ហេីយអ្នកបន្ទាប់ អាចជាសង្សារប្អូនពេជ្រហេីយ បេីអោបស្អិតជាប់គ្នាដូចនំឆាខ្វៃបែបនេះ… (និយាយលេងទេ) ប្អូនស្រី កូកូ បន្ទាប់ពីយំអស់ចិត្ត ក៏ញញឹមឡេីងវិញតិចៗនិងបានបង្ហេីបប្រាប់ថា ស្គាល់គ្នា2ខែ ប្រុសធី ធ្លាប់សន្យាថា ស្រឡាញ់នាងតែម្នាក់ និងយកនាងជាប្រពន្ធ តែចុងក្រោយ បន្ទាប់ពីអូស Rank ហេីយគេចខ្លួនបាត់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




