Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​កូរ៉េ​ទាំងពីរ​បាន​ចាប់ផ្តើម​ជា​ផ្លូវការ​ (មានវីដេអូ)

spot_img

​បន្ទាប់​ពី​ពិធីការ​មាន​លក្ខណៈ​ជា​និមិត្តរូប​នៅ​បន្ទាត់​ព្រំដែន​បែងចែក​កូរ៉េ​ទាំង​ពីរ​នា​វេលា​ម៉ោង ១០​និង​៣០​នាទី (​ម៉ោង​នៅ​កូរ៉េខាងត្បូង​) គឺ​ប្រមាណ​ម៉ោង ៨​និង​៣០​នាទី ម៉ោង​នៅ​កម្ពុជា ថ្ងៃទី ២៧ ខែ​មេសា ប្រធានាធិបតី​កូរ៉េខាងត្បូង Moon និង​មេដឹកនាំ​កូរ៉េខាងជើង Kim បានចាប់ផ្តើម​កិច្ចចរចា​ផ្លូវការ​ជា​ប្រវត្តិសាស្ត្រ ។

​ថ្លែង​ក្នុង​ជំនួប​នេះ លោក​មូន អះអាងថា ដំណើរ​ទស្សនកិច្ច​កូរ៉េខាងត្បូង របស់លោក Kim បាន​ធ្វើឲ្យ​ភូមិ​ផ្អាក​សង្គ្រាម Panmunjom ប្រែក្លាយ​ជា​និមិត្តរូប​មួយ​នៃ​សន្តិភាព ពុំមែន​ជា​ការបែកបាក់​ឡើយ ជា​ការឆ្លើយតប​មេដឹកនាំ​កូរ៉េខាងជើង បាន​សម្តែង​ក្តីសង្ឃឹម​ចំពោះ​កិច្ចចរចា​ស្មោះត្រង់​ជាមួយ​លោក Moon និង​ទទួលបាន​លទ្ធផល​ល្អ សំដៅ​ដោះស្រាយ​បណ្តា​បញ្ហា​បច្ចុប្បន្ន​នៅ​ឧបទ្វីប​កូរ៉េ ។​

​ក្នុង​ជំនួប​នេះ ភាគី​ទាំងសងខាង​ដំណើរការ​តាម​របៀបវារៈ​នៃ​កម្មវិធី គឺ​នឹង​ពិភាក្សា​បណ្តា​បញ្ហា​ដ៏​សំខាន់ៗ ដូចជា​ការរំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ការធានា​សន្តិសុខ​ដល់​កូរ៉េខាងជើង និង​ការលុបចោល​បណ្តា​បទបញ្ជា​ដាក់ទណ្ឌកម្ម​នៅពេល​កូរ៉េខាងជើង​អនុវត្ត​បញ្ហា​ទាំងនេះ ។ ក្រៅពីនោះ បញ្ហា​កែសម្រួល​ទំនាក់ទំនង​ទ្វេភាគី កាត់បន្ថយ​ភាព​តានតឹង​នៅ​តំបន់​ព្រំដែន បញ្ហា​ក្រុម​គ្រួសារ​ដែល​ត្រូវ​ព្រាត់ប្រាស់ កិច្ច​ជំរុញ​បណ្តា​គម្រោង​សហប្រតិបត្តិការ ការទូត​ប្រជាជន និង​បណ្តា​បញ្ហា​ផ្សេងៗ​ដទៃ​ទៀត​ក៏​នឹង​ត្រូវបាន​លើកយក​មក​ពិភាគ្សា​។​

​នៅ​ពេល​បញ្ចប់​ជំនួប​នេះ តាម​កម្រោង​ភាគី​ទាំង​សងខាង​នឹង​ចេញ​សេចក្តីថ្លែងការណ៍​រួម ។ ភាគី​ទាំងពីរ​ក៏​នឹង​ពិសារ​អាហារ​ពេល​យប់​ជាមួយគ្នា​។​។​

​នេះ​ជា​ជំនួប​កំពូល​អន្តរ​កូរ៉េ​លើក​ទី ៣ គិត​ចាប់​ពេល​បញ្ចប់​សង្គ្រាម​កូរ៉េ​នៅ​ឆ្នាំ ១៩៥៣ ហើយក៏​ជា​ជំនួប​ដំបូង​រវាង​មេដឹកនាំ​កូរ៉េ​ទាំង​ពីរ​ក្នុង​អំឡុង​១​ទសវត្សរ៍​កន្លងមក​៕ សូ​យ​ន​

spot_img
×