Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីការបរទេសកម្ពុជា និង រដ្ឋមន្ត្រីការបរទេសឥណ្ឌា ជួបពិភាក្សាការងារតាមទូរស័ព្ទ លើបញ្ហាធំៗមួយចំនួន ដែលជាផលប្រយោជន៍រួម

ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្ត្រីការបរទេសឥណ្ឌា បានជួបពិភាក្សាការងារតាមទូរស័ព្ទនៅរសៀលថ្ងៃទី១០ខែមករាឆ្នាំ២០២០២នេះ លើបញ្ហាធំៗមួយចំនួន ដែលជាផលប្រយោជន៍រួម។

ឯកឧត្តម ប្រាក់ សុខុន បានមានប្រសាសន៍ថា កម្ពុជាកោតសរសើរ ចំពោះការរួមចំណែកយ៉ាងសកម្ម របស់ឥណ្ឌា ដល់តំបន់មេគង្គ ហើយយើងសង្ឃឹមយ៉ាងមុតមាំថា ឥណ្ឌានឹងយកឈ្នះ លើការឆ្លងមេរោគបំប្លែងថ្មី អូមីក្រុង។ ក្នុងនាមជាប្រទេសជិតខាង ជាមួយមីយ៉ាន់ម៉ា ឥណ្ឌា កំពុងតាមដានស្ថានការណ៍ នៅទីនោះ យ៉ាងយកចិត្តទុកដាក់ ព្រមទាំងវាយតម្លៃខ្ពស់ ដល់តួនាទីដ៏សំខាន់របស់កម្ពុជា ដែលជាប្រធានអាស៊ាននៅឆ្នាំនេះ។

“ខ្ញុំក៏បានឆ្លៀតឱកាសនេះ ដើម្បីជម្រាបជូនឯកឧត្តម អំពីលទ្ធផលវិជ្ជមាន ក្រោយពីដំណើរទស្សនកិច្ច ការងាររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីសប្តាហ៍មុន”។ នេះការលើកឡើងរបស់ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។

កម្ពុជា និងឥណ្ឌា ទន្ទឹងរង់ចាំខួបលើកទី៧០ នៃទំនាក់ទំនងការទូត នៅឆ្នាំនេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×