Monday, March 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី “​កាហ្វេ​ថ្មពិល​” ធ្វើឲ្យ​កក្រើក​វៀតណាម ចេញ​លទ្ធផល​ហើយ ៖ វត្ថុតាង​ដែល​ហៅ​ថា​កាហ្វេ​ថ្មពិល​គឺ​ទុក​សម្រាប់​លាយ​មួយ​ម្រេច ពុំមែន​លាយ​ជាមួយ​កាហ្វេ​ទេ​

​គំរូ​វត្ថុតាង​ដែល​ប៉ូលិស​រឹបអូស​បាន​ដាក់​តាំង​បង្ហាញ​ក្នុង​សន្និសីទកាសែត នៅ​ល្ងាច​ថ្ងៃទី ២៦ ខែ​មេសា គណៈកម្មាធិការ​ប្រជាជន និង​មន្ទីរ​នគរបាល​ខេត្ត​ដាក់​ណុង បាន​ធ្វើ​សន្និសីទកាសែត​ទាក់ទង​ដល់​ករណី​កាហ្វេ​ថ្មពិល​។​

​នគរបាល​ខេត្ត​ឲ្យដឹងថា ពួកគេ​បាន​ចាប់ខ្លួន​មនុស្ស ៥​នាក់ ដែល​ទាក់ទិន​ដល់​ករណីនេះ ។​

​រំលឹក​ឡើងវិញ​ថា នៅ​ថ្ងៃ ១៥ ខែ​មេសា សមត្ថកិច្ច​បាន​ឆែកឆេរ​កន្លែង​ប្រមូល​ទិញ​កសិផល​របស់​ជនល្មើស​នៅ​ភូមិ Dak Wer ហើយ​ចាប់បាន​សារធាតុ​ចម្រុះ​រួម​មាន​សំបក​កាហ្វេ គ្រោះ​ថ្ម​ល្អិតៗ​ទំហំ​ពី 2-3mm ម្សៅ​ថ្មពិល​និង​ទឹក​លាយ​បញ្ចូល​គ្នា​។ សមត្ថកិច្ច​ក៏​នៅ​បាន​រឹបអូស​សារធាតុ​ចម្រុះ​ដែល​បាន​សម្ងួត​ចំនួន​២១​តោន ដែល​បាន​ច្រក​បាវ​រួម​ជាមួយ​ក្រួស​ថ្ម​ល្អិតៗ​ច្រើន​តោន​ផ្សេងទៀត និង​សារធាតុ​រាវ ព្រមទាំង​ស្នូល​ថ្ម​ពិល ។ ល​។​

​មេក្លោង​ឈ្មោះ Loam បាន​សារភាព​ថា ផលិតផល​ដែល​លាយ​បញ្ចូល​គ្នា​ដូច​ពោល​ខាងលើ ត្រូវ​បាន​លក់​ឲ្យ​មុខសញ្ញា​ម្នាក់​ទៀត​ឈ្មោះ Dung ដើម្បី​យក​ទៅ​ចំនួន ៣​តោន ហើយ​ឈ្មោះ​នេះ​បាន​យក​ទៅ​លាយ​ជាមួយ​ម្រេច ក្នុង​សមាមាត្រ​ប្រមាណ ១៨,៣៤% បង្កើត​ទៅ​ជា​ម្រេច​បាន​ចំនួន ៩​តោន ។ សមត្ថកិច្ច​ក៏​បាន​ឃាត់​ទុក​ម្រេច​ទាំង​៩​តោន​នោះ ដោយ​វា​ពុំ​ទាន់​បញ្ចេញ​លក់​នៅលើ​ទីផ្សារ​ទេ លោក Ngo Xuan Loc បានប្រកាសថា សារធាតុ​លាយ​ខាងលើ ពុំ​សម្រាប់​យក​មក​លាយ​បន្លំ​នឹង​កាហ្វេ​ទេ ។ បច្ចុប្បន្ន​សាលាខេត្ត​នឹង​បន្ត​ប្រមែប្រមូល​របាយការណ៍​ដើម្បី​រាយការណ៍​ជូន​ថ្នាក់លើ ៕ សូ​យ​ន​