Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាលចិន ប្រកាសគាំទ្រកម្ពុជា ក្នុងការជួយសម្របសម្រួល វិបត្តិនៅមីយ៉ាន់ម៉ា

ភ្នំពេញ ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជមានិតចិន បានប្រកាសគាំទ្រយ៉ាងពេញទំហឹងដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន ក្នុងការជួយសម្របសម្រួលដោះស្រាយវិបត្តិក្នុងប្រទេសមីយ៉ាន់ម៉ា។ ការប្រកាសគាំទ្រនេះ ធ្វើឡើងភ្លាមៗក្រោយដំណើរទស្សនកិច្ចសម្តេច តេជោហ៊ុន សែន ទៅកាន់មីយ៉ាន់ម៉ា។

លោក វ៉ាង វិនពីន (Wang Wenbin) អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងក្នុងសន្និសីទសារព័ត៌មានថ្មីៗនេះថា មីយ៉ាន់ម៉ា គឺជាសមាជិកនៃគ្រួសារអាស៊ាន ហើយប្រទេសចិនគាំទ្រអាស៊ាន ក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ាឱ្យបានត្រឹមត្រូវតាម “វិធីសាស្ត្រអាស៊ាន” និង ការអនុវត្ត កិច្ចព្រមព្រៀងចំណុចកុងសង់ស៊ីសទាំង ៥ របស់អាស៊ាន យ៉ាងរលូនដែលស្ថិតក្នុងក្របខ័ណ្ឌអាស៊ាន ។

អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បានឱ្យដឹងទៀតថាចិនសូមកោតសរសើរចំពោះឆន្ទៈរបស់មីយ៉ាន់ម៉ា ក្នុងការបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់បេសកជនពិសេសអាស៊ាន ក្នុងការបំពេញភារកិច្ចរបស់ខ្លួន និង ការអនុវត្តកិច្ចព្រមព្រៀងចំណុចកុងសង់ស៊ីស៥ ដើម្បីសម្រេចបានផែនទី បង្ហាញផ្លូវប្រាំចំណុចរបស់មីយ៉ាន់ម៉ា ។

លោក Wang Wenbin សង្កត់ធ្ងន់ថា ចិននឹងគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ដែលជាប្រធានប្តូរវេនអាស៊ាន ដើម្បីដើរតួនាទីយ៉ាងសកម្ម និង រួមចំណែកយ៉ាងសំខាន់ដល់ភាគីទាំងអស់ ក្នុងប្រទេសមីយ៉ាន់ម៉ា តាមរយៈការសន្ទនានយោបាយ ដោះស្រាយ ភាពខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវ ដើម្បីស្ដារស្ថិរភាព និងការអភិវឌ្ឍន៍ប្រទេសមីយ៉ានម៉ា ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន។

គួររម្លឹកថាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូអញ្ជើញទៅទស្សនកិច្ចនៅ ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៧ និងទី៨ ខែមករា ដើម្បីស្វះស្វែងបញ្ចប់វិបត្តិមីយ៉ាន់ម៉ា។

ដំណើរទស្សនកិច្ចរបស់ សម្តេច ហ៊ុន សែន បានបើកផ្លូវឱ្យ លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង សម្រេចពន្យារពេលបទឈប់បា.ញ់ រហូតដល់ចុងឆ្នាំ២០២២ ,គាំទ្រឲ្យមានកិច្ចប្រជុំ ដើម្បីសម្របសម្រួលដល់ការផ្ដល់ជំនួយ និងព្រមទាំងធានា និងសម្របសម្រួលដល់ដំណើរទស្សនកិច្ច របស់ប្រេសិតពិសេសប្រធានអាស៊ានឆ្នាំ២០២២ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីបានជួបភាគីពាក់ព័ន្ធ៕ រក្សាសិទ្ធិដោយ ៖សុភក្ត្រា

×