Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរ​អាណិត ឬ​សើច! គ្រាន់តែ​គ្រូ​ជោគជ័​យ ប៊ុ​ន ផាក បង្ហោះ​សំណេរ​មួយ​នេះ​ភ្លាម ស្រាប់តែ​មហាជន ដាក់​ឡើង​ចុក​ៗ លេង​សុទ្ធតែ…

ដូចដែលប្រិយមិត្តបានទទួលជ្រាបរួចហើយ កាលពីពេលកន្លងទៅនេះ រឿងរ៉ាវទាក់ទងគ្រូជោគជ័យម្នាក់ឈ្មោះ ប៊ុន ផាក ដែលមានឈ្មោះជាជនទី៣ ដង្ហើមប្រពន្ធគេ គឺបានបង្កឲ្យមហាជនរិះគន់ និងស្អប់ខ្ពើមយ៉ាងខ្លាំង ដែលរហូតធ្វើឲ្យគ្រូរូបនេះអាម៉ាសមុខមិនហ៊ានចេញមកតបតអ្វីនោះឡើយ។

តែយ៉ាងណាមិញ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺក្រោយរឿងរ៉ាវរវាងនាង ធាវី និងលោក ជា ចាន់តុលា ត្រូវបានដោះស្រាយបញ្ចប់ ស្ងប់ស្ងាត់អស់មួយរយៈធំមក ស្រាប់តែនាយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ គ្រូ ប៊ុន ផាក បានបង្ហោះសារមួយឃ្លាយ៉ាងខ្លី ហាក់មិនដែលស្គាល់តម្លៃនៃពាក្យសរសើរ យ៉ាងដូច្នេះថា៖ «ធ្លាប់ជួបការប្រមាថ ទើបដឹងពីតម្លៃនៃពាក្យកោតសរសើរ»។

ពិតណាស់ ក្រោយឃើញគ្រូជោគជ័យ ប៊ុន ផាក បានបង្ហោះសំណេរបែបនេះ ស្រាប់តែអ្នកលេងហ្វេសប៊ុកជាច្រើន បានចូលទៅ Comment ពន្យល់ចង់ដាក់សតិគ្រូជោគជ័យថា៖ «ការប្រមាថ ជាមេរៀនដែលលោកគ្រូជោគជ័យឯង គួរកែប្រែ ហើយត្រូវសួរខ្លួនឯងផងថាវាខុសរឺក៏ត្រូវ? កុំពូកែតែទ្រឹស្តីការអនុវត្តន៍សូន្យ, ការនិយាយ​គឺមិនពិបាកទេ សំខាន់យើងកុំប្រព្រឹត្តដូចគេថាទៅបានហេីយ ល្អមែនទែន​ឬ​ល្អក្លែងក្លាយ គ្មានអ្នកណា​ដឹងជាងខ្លួនឯងទេ, ស្នេហាគឺមិនអាចបង្ខំបានទេ ប៉ុន្តែកុំព្រោះតែភាពអាត្មានិយម ធ្វើអោយគេឈឺចាប់ វាជារឿងមិនគួរគប្បី ក៏ក្លាយទៅជាគំរូមិនល្អ, បើអ្នកយល់ពីសីលប្រាំខ្លះ ដែលជាឱវាទរបស់ព្រះពុទ្ធ នោះអ្នកមិនជួបនៅការប្រមាថបែបនេះទេ»។

ដោយឡែក មហាជនជាច្រើនទៀត មិនថាប្រុស ឬ ស្រីទេ ដែលហាក់ដូចជាមានគំនុំជាមួយយ៉ាងខ្លាំង ក៏បានដាក់ឲ្យឈឺៗបែបនេះថា៖ «បេីអ្នកថ្លៃថ្នូរពិត គ្មានអ្នកណាហ៊ានប្រមាថអ្នកទេ តែអ្នកមិនថ្លៃថ្នូរ ទើបការប្រមាថនឹងមករកអ្នក, ធ្លាប់មានគេសរសើរលើកជើងច្រើន ពេលត្រូវគេប្រមាថ ទើបស្គាល់ពីតម្លៃនៃភាពថោកទាប, ធ្លាប់ធ្វើជាជនទី៣ ធ្លាប់ឆក់យកមនុស្សជាទីស្រលាញ់របស់គេចេញពីដើម្បីទ្រូងគេ ទើបដឹងថាគេជេរខ្លាំងប៉ុណ្ណា……​»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×