Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លោចចិត្ត! ព្រោះតែ​ខ្លួន​ក្រ ហើយ​ពិការ​ទៀ​ត សួរ​ទិញ គ្មាន​អ្នក​មាត់​រក តែ​ទីបំផុត ជួប​អ្នកលក់​ចិត្តល្អ ពុំ​ត្រឹម​លក់​យក​តែ​ថ្លៃដើម​ទេ ហើយ​ថែមទាំង​ធ្វើ​រឿង​នេះ…

ពិតណាស់ហើយ ដែលជនក្រីក្រ តែងត្រូវបានមនុស្សភាគច្រើនរើសអើង ជាពិសេស នៅពេលឃើញខោមិនខោអាវមិនអាវ ហើយថែមទាំងពិការទៀតនោះ គឺកាន់តែធ្វើឲ្យគេមិនចង់និយាយរាប់រកឡើយ។

តួយ៉ាង ដូចជាបុរសជាជនពិការម្នាក់នេះអុីចឹង បើទោះជាគាត់មានលុយគ្រប់គ្រាន់ ដើម្បីទិញទុយោទឹកក៏ដោយ ក៏អ្នកលក់មួយចំនួនដែលមានការរើសអើង មិនស្តីរកគាត់ទេ ព្រោះពួកគេគិតថាគាត់គ្មានលុយ។

តែទោះយ៉ាងណា មិនមែនអ្នកលក់ទាំងអស់ សុទ្ធតែរើសអើងអ្នកក្រីក្រទេ ហើយនៅទីបំផុត គាត់ក៏បានជួបអ្នកលក់ចិត្តល្អម្នាក់ ពុំត្រឹមតែលក់យកតែថ្លៃដើមទេ គឺថែមទាំងឲ្យកន្រ្តៃចំនួន២ដល់គាត់ ដោយឥតគិតថ្លៃផងដែរ។

នេះបើតាមអ្នកលក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ So Phearysem បានបង្ហោះរៀបរាប់ថា៖ «ចងដាក់លើកង់អោយរួច ពូគាត់និយាយប្រាប់ថា ខ្ញុំសួរគេបីកន្លែងហើយ អ្នកលក់គេអត់មាត់រក តែមកដល់កន្លែងមីង មីងសួរខ្ញុំវិញពូរកអី? មីងចិត្តល្អហើយអត់មើលងាយមនុស្ស។ ខ្ញុំរកតបអត់ទាន់… ចូលកុំអោយតម្លៃមនុស្សត្រឹមសំបកក្រៅ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×