Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹកតែម្នាក់គត់ ដែលបានកសាងសមិទ្ធផលមណ្ឌលហែលទឹកចំនួន៤

spot_img

ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានកសាងស្នាដៃធំៗទាក់ទងនឹងកីឡាហែលទឹកគឺមជ្ឈមណ្ឌលហែលទឹកស្តង់ដារចំនួន៤នៅតាមបណ្តារាជធានីខេត្ត។ឯកឧត្តមទេសរដ្ឋមន្ត្រី បានចូលកាន់តំណែងជាប្រធានសហព័ន្ធតាំងពីឆ្នាំ២០០៩ រហូតដល់បច្ចុប្បន្ននេះ។

តាំងពីសហព័ន្ធនេះបានកើតឡើង លោកទេសរដ្ឋមន្ត្រី គឺជាប្រធានសហព័ន្ធតែម្នាក់គត់ ដែលមានស្នាដៃសាងសង់ហេដ្ឋារចនាសម្ព័ន្ធ អាងហែលទឹកចំនួនបួន ដែលមាននៅតាមបណ្តារាជធានី-ខេត្តនានា រួមមាន៖ មណ្ឌលកីឡាហែលទឹកតេជោ សែន ខេត្តកំពង់ចាម អាងហែលទឹកខ្នាតតូចនៅស្រុកកោះធំ ខេត្តកណ្ដាល មណ្ឌលហែលទឹកបាត់ដំបង ខេត្តបាត់ដំបង និងបានកែលម្អលើកកម្រិតអាងហែលទឹកស្តង់ដាអន្តរជាតិនៅពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ។

នៅក្នុងអាណត្តិរបស់លោកតាមរយៈការស្វែងរកថវិកា ពីសប្បុរសជន ដោយមិនបានប្រើប្រាស់ថវិកាជាតិ ក្នុងគោលបំណងបណ្ដុះបណ្ដាលធនធាន គ្រូបង្វឹក កីឡាករ កីឡាការិនី និងអភិវឌ្ឍវិស័យកីឡាមួយនេះឱ្យកាន់តែរីកចម្រើន ក៏ដូចជាដើម្បីហ្វឹកហាត់ ត្រៀមចូលរួមការប្រកួតដណ្ដើមមេដាយលើឆាកអន្តរជាតិផងដែរ។

គួររំលឹកថា៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានសហព័ន្ធ ក៏ជាអតីតកីឡាករហែលទឹកជម្រើសជាតិ យុវជនលើវិញ្ញាសារជំនាញហែល ដោយរបៀបកង្កែបដែរ ក៏ប៉ុន្តែឯកឧត្តមចូលចិត្តហែលរបៀបមេអំបៅ ដែលកាលនោះលោកព្រឹទ្ធាចារ្យ ហែម ថុន គឺជាគ្រូបង្វឹក ដោយមានចិត្តស្រឡាញ់ និងចង់លើកស្ទួយវិស័យកីឡាហែលទឹក នៅកម្ពុជាឱ្យមានការរីកចម្រើន លោកទេសរដ្ឋមន្ត្រី ក៏បានចូលកាន់តំណែង ជាប្រធានសហព័ន្ធតាំងពីឆ្នាំ២០០៩ រហូតដល់បច្ចុប្បន្ននេះ។

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីប្រធានសហព័ន្ធ បានយកចិត្តទុកដាក់ខ្ពស់លើការឧបត្ថម្ភគាំទ្រ និងផ្គត់ផ្គង់ដល់គ្រូបង្វឹក បុគ្គលិកមន្ត្រីសហព័ន្ធ និងកីឡាករ កីឡាការិនីក្នុងក្រុមជម្រើសជាតិ ដោយបានផ្ដល់អាហារូបត្ថម្ភប្រចាំថ្ងៃក្នុងមួយថ្ងៃ៣ពេល ស្របតាមស្តង់ដារបបអាហារ ដោយមានមេចុងភៅ និងកូនកាំបិតជាអ្នកធ្វើម្ហូបនិងជួយគាំទ្រផ្នែកផ្សេងៗទៀតផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុភក្ត្រា

spot_img
×