Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អើល​យប់មិញ! ឡិច ចា​ន់​ត្រា កំពុង​ច្រៀង​សុ​ខៗ ស្រាប់តែ​កើត​អាការ​នេះ សឹង​ដួលសន្លប់​លើ​ឆាក សំណាង​ចេះ​បាន…

មហាជនបានស្គាល់រួចហើយ លោក ​អេឡិច ចាន់ត្រា ជាតារាសម្តែង និងចម្រៀងដ៏ល្បីឈ្មោះម្នាក់។ ហើយពិតណាស់ បច្ចុប្បន្ននេះ គេសង្កេតឃើញថា លោកហាក់មានការមមាញឹកខ្លាំងជាមួយការងារសិល្បៈ ជាពិសេសគឺចេញច្រៀងក្នុងកម្មពិធីមង្គលការ ដែលសឹងតែរកពេលសម្រាកគ្មាន។

តែដោយឡែក​ កាលពីព្រឹកមិញនេះ​(ថ្ងៃទី១៣​ ខែមករា ឆ្នាំ២០២២) មហាជនពិតជាមានការភ្ញាក់ផ្អើល និងរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីឃើញ ​អេឡិច ចាន់ត្រា បានបង្ហោះវីដេអូបង្ហាញពីខណៈពេលខ្លួនកំពុងស្ថិតក្នុងសភាពងងិតមុខខ្លាំង និងត្រូវការជំនួយប្រេងខ្យល់ជាប់ បន្ទាប់កើតអាការចង់ខ្យល់គរ សឹងតែដួលសន្លប់នៅលើឆាកតន្រ្តី តែសំណាងត្រូវបានក្រុមការងារជួយទប់ទាន់ ​ខណៈកំពុងច្រៀងនៅកម្មពិធីការមួយកាលពីយប់មិញ។

ទន្ទឹមនេះផងដែរ អាឡិច ចាន់ត្រា ក៏បានភ្ជាប់សារប្រាប់ទៅមហាជន និងក៏ដូចអរគុណទៅដល់ក្រុមការងារយ៉ាងដូច្នេះថា៖ «យប់មិញប៊ិះដួលលើឆាក អរគុណក្រុមការងាទាំងអស់គ្នា ដែលបានយកចិត្តទុកដាក់»។

ក្រោយពីបានឃើញវីដេអូនេះហើយ មហាជនជាអ្នកគាំទ្រ និងក៏ដូចអ្នកសិល្បៈជាច្រើន បានចូលខមិនសួរនាំពីសុខភាពរបស់លោក តើយ៉ាងណាហើយ និងព្រមទាំងជូនពរឲ្យលោកឆាប់ជាសះស្បើយ ថែខ្លួនថែសុខភាពផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×