Friday, April 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​អតិ​ថិ​ជន​ម្នាក់ តវ៉ា​រឿង​ធនាគា​រ ABA គិត​សេវា 50$ ក្នុង​ការ​បង្កក​លុយ​ពេល​ផ្ទេរ​ខុ​ស​គណនី កំពុង​ផ្ទុះ​ការ​វែកញែក

រឿងរ៉ាវថ្មីមួយទៀតហើយ ឃើញថាបានកំពុងផ្ទុះការវែកញែកផ្អើលពេញហ្វេសប៊ុកតែម្តង ទាក់ទងករណីស្រ្តីជាអតិថិជនម្នាក់ បានត្អូញត្អែរ ព្រោះមិនចេញចិត្ត ចំពោះធនាគារ ABA ដែលគិតសេវា ៥០ ដុល្លារ ក្នុងការបង្កកលុយ ដែលហាក់ដូចជាជ្រុលហួសពេក​ បន្ទាប់ពីគាត់បានវេលុយខុសគណនីអ្នកផ្សេង។

នេះបើតាមសារព័ត៌មានក្នុងស្រុកមួយ បានដកស្រង់សម្តីស្រ្តីអតិថិជនម្នាក់មានឈ្មោះ សឿង សុថារី ដែលបានប្រាប់ឲ្យដឹងថា គាត់បានផ្ទេរលុយអស់មួយចំនួន ច្រឡំចូលគណនីផ្សេង។ ហើយភ្លាមៗនោះ អ្នកស្រីក៏បានស្នើសុំកិច្ចអន្តរាគមន៍ពីធនាគារ ABA ដើម្បីបង្កកលុយនៅក្នុងគណនីនោះ ដែលគាត់ផ្ទេរទៅច្រឡំ។ ប៉ុន្តែ អ្នកស្រីពិតជាស្រឡាំងកាំងតែម្តង នៅពេលភ្នាក់ងារធនាគារបានប្រាប់ថា ខាងធនាគារត្រូវគិតសេវាចំនួន ៥០ ដុល្លារ ក្នុងការបង្កកនេះ។

អ្នកស្រី សុថារី បានបន្តថា គាត់ត្រូវបង្ខំចិត្តបង់ថ្លៃសេវា ៥០ ដុល្លារ នេះ ព្រោះបើមិនអុីចឹងទេ គាត់នឹងត្រូវខាតបង់លុយអស់ច្រើន ដែលបានផ្ទេរខុសគណនី ព្រោះថា ខាងធនាគារគេអត់ដោះស្រាយឲ្យទេ បើយើងមិនបង់ថ្លៃសេវាតាមការកំណត់នេះ។ តែទោះជាយ៉ាងណា ជាមួយថ្លៃសេវាហាក់ខ្ពស់នេះ អ្នកស្រីក៏បានលើកឡើងថា ការកាត់សេវា ៥០ ដុល្លារ នេះ គឺប៉ះពាល់អារម្មណ៍អតិថិជនខ្លាំងណាស់ មិនថាតែរូបគាត់ ឬអ្នកផ្សេងនោះទេ ។ ហេតុនេះ អ្នកស្រីក៏សូមឲ្យធនាគារគួរពិចារណាគិតតម្លៃទាបសមរម្យជាងនេះផង ព្រោះបើធៀបនឹងធនាគារផ្សេង គឺនៅពេលអតិថិជនមានបញ្ហា គេអត់កាត់សេវាពីអតិថិជនទេ និងផ្ទុយទៅវិញ គឺគេមានតែព្យាយាមជួយដោះស្រាយជូនអតិថិជនឲ្យអស់ពីលទ្ធភាព ដើម្បីរក្សាអតិថិជនរបស់គេ។

ជុំវិញរឿងនេះ អ្នកលេងបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល​និងចាប់អារម្មណ៍ជាខ្លាំងតែម្តង ក្នុងនោះមានទាំងមតិគាំទ្រ និងមិនគាំទ្រ ចំពោះធនាគារ ABA ដែលបានកំណត់គិតសេវា ៥០ ដុល្លារ ពីអតិថិជន ក្នុងការជួយបង្កកលុយដែលបានផ្ទេរច្រឡំ។

មតិមិនគាំទ្របានលើកឡើងថា៖ «ថ្លៃពេកហើយ សំរួលតិចទៅ, គិតឡើងវិញលោក ABA, ផ្ទេរ​40$ខុស ដល់ថ្លៃសេវាបង្កកវិញយក៥០$។ រីឯអ្នកខ្លះទៀត ក៏បានរិះគន់បែបនេះថា «ពេលគេប្រើច្រើនចាប់ផ្ដើមកូរអតិថិជន អាគេផ្សេង(ធនាគារផ្សេង)បែរជាមិនសូវអី មានគោលការណ៍ដែរតែអត់សាំញាំច្រើន អត់ឲ្យអតិថិជនឈឺក្បាល ដូច Acleda ជាដើម»។

ដោយឡែក ក្រឡេកមកមតិគាំទ្រធនាគារវិញ បានស្តីបន្ទោសឲ្យអ្នកវេលុយខុសបែបនេះថា៖ «អ្នកប្រើសេវាកម្មធនាគារអេប៊ីអេ គួរតែទៅទិញថ្នាំបន្តក់ភ្នែក ព្រោះថាមុននឹងវេលុយម្ដងៗត្រូវបើកភ្នែកមើលអោយច្បាស់ ដូចពិនិត្យក្រវិលកំប៉ុងចឹង, គេធ្វើកុំអោយវេខុសច្រើនពេក បើគិតតែពីវេខុស ចឹងធនាគារមិនបាច់ធ្វើអីទេចាំតែពីដោះស្រាយទៅ, ខ្ញុំធ្លាប់វេខុសម្ដង តាមពិតខាង ABA គ្នាក៏ពិបាកដែរ ត្រូវទាក់ទងទៅបុគ្គលម្នាក់ទៀត អតិថិជន ABA ច្រើន តឹងរឹងតិច ដើម្បីអោយមានការប្រុងប្រយ័ត្ន, មុនបាញ់ មានលេខកុង ឈ្មោះបញ្ជាក់ទៀត ហើយpassword១តង់ទៀត ម្តេចនៅខុស?ការពិន័យគ្រាន់តែជាការដាស់តឿនស្មារតីមុនវេរប៉ុណ្ណោះ បើមិនពិន័យ១ថ្ងៃមិនដឹងខាងក្រុមហ៊ុនចាំដោះស្រាយលុយវេរខុសមិនបាច់ធ្វើការអីផ្សេងទេ ខ្ញុំមិនជាប់បុគ្គលិកឬខ្សែរស្រឡាយABAទេ,…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង