Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តុលាការ លើកលែង​ការចោទប្រកាន់​សំណុំរឿង​ព្រហ្មទណ្ឌ​ប្រឆាំងនឹង​លោក មឿន តុលា​

spot_img

​​ភ្នំពេញ​ ៖ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​២៧​ខែ​មេសា​ឆ្នាំ​២០១៨ បាន​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​បាន​ចាត់វិធានការ​តាម​នីតិវិធី​តុលាការ​ក្នុង​ការលើកលែង​ការចោទប្រកាន់​លើ​លោក មឿន តុលា ដែល​ត្រូវបាន​តុលាកា​ធ្វើការ​ចោទប្រកាន់​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​ចុះ​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​។​

​រាជរដ្ឋាភិបាល​ចាត់​នីតិវិធី​តុលាការ ដើម្បី​លើកលែង​ការចោទប្រកាន់​សំណុំរឿង​ព្រហ្មទណ្ឌ​ប្រឆាំងនឹង​លោក មឿន តុលា ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៦ តាម​បញ្ញត្តិ​មាត្រា ៣៩១ និង​មាត្រា ៣៩២ នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​បើ​តាម​ក្រសួង​ការងារ ៖ រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​បន្ត​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការលើកកម្ពស់​សិទ្ធិ​សេរីភាព​របស់​អង្គការ​វិជ្ជាជីវៈ ស្របតាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ធរមាន​។​

​បើ​តាម​លោក​មុត ចន្ថា នាយខុទ្ទកាល័យ​លោក​កឹម សុខា បាន​បញ្ជាក់​ក្នុងផេក​ហ្វេស​ប៊ុ​ក​របស់​លោក នៅ​ថ្ងៃ​ទី​២៧​ខែ​មេសា​នេះ​ថា គេ​នៅ​ចាំបាន​ថា នៅ​ខែ​មីនា កន្លងទៅនេះ ក្រម​ហ៊ុន​បញ្ជា​ទិញ​សម្លៀកបំពាក់​កាត់ដេរ​អាមេរិក បាន​ផ្ញើលិខិត​មួយច្បាប់ មក​រដ្ឋាភិបាល​កម្ពុជា​ដោយ​ទាមទារ​ឲ្យមាន​ការឆ្លើយតប​ចំពោះ​បញ្ហា​សិទ្ធិ​កម្មករ សេរីភាព​សហជីព និង​សេរីភាព​នយោបាយ ព្រមទាំង​ចង្អុលបង្ហាញ​ពី​ករណី​ចោទប្រកាន់​មកលើ​លោក មឿន តុលា លោក ប៉ា ងួនទៀង និង​ព្រះ​តេជ​គុណ ប៊ុត ប៊ុនតិញ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×