ភ្នំពេញ ៖ មកទល់ពេលនេះ គេនៅបន្តឃើញថា អ្នកនាង គង់ សុជាតិ និង ស្វាមី រួមគ្នាបង្ហាញនូវភាពល្អូកល្អិនដាក់គ្នា ជាបន្តបន្ទាប់ ។ កាយវិការរបស់អ្នកទាំង២ នេះ ធ្វើឲ្យគេមើលឃើញថា មានការយល់ចិត្តគ្នា រិតទ្វេឡើង ធ្វើអោយអ្នកមានស្នេហាវ័យក្មេងៗ ខ្លះលួចច្រណែន អ្នកទាំង២ផង។ រដូលកាលកូវីដ ស្ងប់ខ្លះហើយការងារក៏កាន់តែមកវិញ តារាជួរមុខទាំង២ក៏ចាប់ផ្តើម មមាញឹកសិល្បៈតាមកម្មវិធីផ្សេងៗឡើងវិញ។
គង់ សុជាតិ និងប្ដីបានបង្ហាញអារម្មណ៍រីករាយដូចគ្នានៅថ្ងៃខួបកំណើត កូនស្រី របស់ពួកគេ ឈ្មោះ ជា សុជាតិនារី ហៅដូរី គម្រប់អាយុ៤ឆ្នាំកាលពីថ្ងៃទី៤ខែមករា ឆ្នាំ២០២២។ ប្ដី ប្រពន្ធ តារា ១គូនេះបានធ្វើខួបឲ្យកូនស្រីយ៉ាងសាមញ្ញក្នុងតំណើរ កម្សាន្ដលើទឹកដីខេត្តសៀមរាប បើទោះជាការងារសិល្បៈរបស់ពួកគេមមាញឹកយ៉ាងណាក៍ មិនអាចធ្វេសប្រហែសរឿងរឹតចំណង ស្នេហាបានជាឡើយដើម្បីការពារកុំឲ្យមានភាពប្រេះស្រាំជាថ្មី ព្រោះបើមានរឿងធំដូចមុនទៀត ឱកាសនៃការផ្សះផ្សារ ឬរក្សារស្នេហាឲ្យបានគង់វង្សគឺសង្ឃឹមតិចតួចបំផុត។ នៅថ្ងៃខួបកំណើតកូនស្រីនេះអ្នកនាងគង់ សុជាតិ នៅតែមិនទាន់អាចសម្រេចក្ដីស្រម៉ៃ ក្នុងការពពោះកូនភ្លោះប្រុសតាមសំណើរ ស្វាមីបាននោះទេ ជាហេតុធ្វើឲ្យមានការលើកឡើងថានេះ ជាមូលហេតុផ្សេងទៀតដែលធ្វើឲ្យគូស្នេហ៍ តារាល្បី១គូនេះពិបាកកាន់ដៃគ្នាដល់ចាស់កោងខ្នង។
យ៉ាងណា ក្នុងជំនួបផ្ទាល់កន្លងមកសុជាតិ ថា នាងមិនអាចចេះតែប្រថុយយកកូននោះទេ ព្រោះអាយុច្រើនដែរហើយ អីចឹងមុនពពោះត្រូវតែ ពិគ្រោះ ជាមួយលោកគ្រូពេទ្យឲ្យបានដិតដល់បំផុតទើបបាន។ អ្នកនាងសុជាតិ ថានៅតែជឿរ ជាក់លើ ស្វាមីថាបើ នាងមិន អាចយកកូនថែមបានក៏ប្ដីមិនខឹង ដែរព្រោះនាងមានកូន សរុប ៣ នាក់ ទៅហើយដែលកូនប្ដីមុន២នាក់ទៀតលោកវិបុល ស្រឡាញ់ និងចាត់ទុកដូចជាកូនរបស់លោកដែរ។
គង់សុជាតិ នៅតែបន្ដការងារនៅប៉ុស្ដិ៍ហង្សមាសបើទោះជានាងនិងចាន់ កែវនិមល ពេលជួបគ្នាមិននិយាយស្ដីរកគ្នាសូម្បី មួយម៉ាត់ក្ដី តែថៅកែបានរក្សារពិធីការិនីច្នើម ទាំង២ ដោយ មិន បោះបង់ចោលមួយណាឡើយ។ដោយឡែកលោកវិបុល វិញ ក៍លែងហ៊ាន ស្និត ស្នាល ជាមួយអ្នកនាងនិមល ទៀតដែរ បើទោះជាមុននេះមានការ សំណូមពរពីFanចង់ ឲ្យលោកនិងនិមល ចាប់ដៃគ្នាសារជាថ្មីវិញក្ដី តែរឿងនោះមិនអាចទៅរួចនោះទេ ព្រោះដាច់ខាត សុជាតិ មិនព្រមឡើយ។យ៉ាងណាដើម្បីឲ្យគង់ សុជាតិ សប្បាយចិត្តនិងមានទំនុកចិត្តលើប្ដី ដូចដើមនោះថៅកែហង្សមាសនៅតែបន្ដបំបែកលោកវិបុល និងកែវនិមល មិន ឲ្យធ្វើជាMC ឆ្លងឆ្លើយគ្នាវិញនោះទេព្រោះខ្លាចផ្ទុះរឿងជាថ្មី នាំឲ្យសុជាតិ ប្រឈមជួបវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ហើយចូលដេកពេទ្យម្ដងទៀតជាមិនខាន៕ រក្សាសិទ្ធិដោយ ៖ ឧត្តម