Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​ចាំ​យូ​រ! លោក ឌួង ឆាយ ឆ្លើយ​តប​ផាំង​ៗ ទៅកាន់​អ្នកចោទ​ថា​ ខ្លួន​ជា​អ្នកធ្វើ​បាប​អតី​ត​ភរិយា ករណី​សមត្ថកិច្ច​ចុះទៅ​ឆេក​ឆេរ​ផលិ​ត​ផល

spot_img

ប្រិយមិត្ត និងមហាជនជាច្រើន បានទទួលជ្រាបហើយ ទាក់ទងករណីកម្លាំងជំនាញគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ បានចុះទៅត្រួតពិនិត្យឆែកឆេរផលិតផល DMLN របស់អ្នកនាង ដេត ម៉ាលីណា អតីតភរិយាលោក ឌួង ឆាយ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ម្សិលមិញនេះ។

សូមបញ្ជាក់ថា ការចុះបង្ក្រាបនេះ ត្រូវបានធ្វើឡើង គឺក្រោយសមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ដែលកន្លងមកបានប្រើប្រាស់ផលិតផល ធ្វើឲ្យប៉ះពាល់ដល់រាងកាយនិងស្បែកជាដើម។ តែទោះយ៉ាងណា ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ ត្រូវបានដឹងថា សមត្ថកិច្ចពុំបានធ្វើការដកហូតសម្ភារៈវត្ថុតាងណាមួយនោះទេ ដោយក្រោយចូលពិនិត្យឆែកឆេររួច សមត្ថកិច្ចក៏បានដកកម្លាំងទៅវិញផងដែរ។

តែដោយឡែក ក្រោយករណីនេះបានកើតឡើង ក៏ស្រាប់តែគេបានឃើញអ្នកប្រើប្រាស់បណ្តាញសង្គមមួយនោះ បានចូលខមិនក្នុងន័យចោទប្រកាន់បែបនេះថា រឿងនេះ គឺជាការរៀបចំធ្វើឡើងពីសំណាក់លោក ឌួង ឆាយ និងម្តាយបង្កើតរបស់លោកតែម្តង ដើម្បីធ្វើបាបទៅលើអ្នកនាង ដេត ម៉ាលីណា ព្រោះតែគេគិតថា គឺមានតែអ្នកទាំងពីរទេដែលបានដឹងថា ផលិតផល ដេត ម៉ាលីណា ល្អបរិសុទ្ធ ឬក្លែងក្លាយ។

ជាក់ស្តែង ក្នុងនោះ អ្នកលេងហ្វេសប៊ុកម្នាក់បានធ្វើការលើកឡើងធ្ងន់ៗបែបនេះថា «អាឆៃក្នុងនាមឯងជាឪពុករបស់គេ ហេតុអីឯងសាហាយ៉ាងនេះ ទោះបីខ្មោចក៏មើលដឹងដែរ ឯងតាមចងកម្មចងពារនាង ដេត ម៉ាលីណា ធ្វើអី ឯងត្រូវមើលខ្លួនឯងសាហាវរបៀបណា ដើវ៉ៃមនុស្សពេញប្រទេស វ៉ៃប្រពន្ធធ្វើបាបកូន តើឯងជាមនុស្ស ឬជាសត្វអ្វីទៅ ទាំងម៉ែ ទាំងកូនបង្កើត វឹកវរពេញប្រទេស អាតិឆ្ឆាននេះ សូមបងប្អូនមីងមាយាយតាជួយពិចារណាផង អានេះវាតាមចងកម្មចងពៀរអតីតប្រពន្ធវារកអ្វីនិយាយមិនត្រូវទេ, ឱព្រះអើយ គ្រាន់តែមើលក៏ដឹងថាជាអំពើរបស់អាឆៃ និងម៉ែរបស់វាដែរ លើកគោកពេកហើយ លោកសមត្ថកិច្ចអើយ»។

តែទោះយ៉ាងណា មិនចាំយូរទេ ក្រោយឃើញគេចោទប្រកាន់ថាខ្លួនជាអ្នកធ្វើបាបអតីតភរិយាបែបនេះ នៅមុននេះបន្តិច (ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២) នេះ លោក ឌួង ឆាយ បានចេញមុខឆ្លើយតបដោយលើកយកហេតុផលមួយនេះសួរទៅវិញ រៀបរាប់យ៉ាងដូច្នេះថា៖ «មានគេខលមកសួរខ្ញុំជាច្រើនមានទាំងអ្នកដែលចោទខ្ញុំទៀតថាខ្ញុំធ្វើបាបនាង។ ចុះពេលនាងស្រវឹងបើកឡានបុកទ្រូងផ្លូវមិចបានមិនចោទខ្ញុំផងថាខ្ញុំអ្នកបញ្ជាអោយនាងផឹកហើយអោយនាងបើកឡានបុកទ្រូងផ្លូវ។ បើខ្ញុំបានធ្វើខ្ញុំមិនខ្លាចនឹងបញ្ចេញ និងទទួលនោះទេ។ ពីព្រោះមនុស្សខ្ញុំហ៊ានធ្វើហ៊ានទទួលពោរពេញដោយការទទួលខុសត្រូវតាំងពីដើមរហូតមកដល់ពេលនេះ។ ហើយលោកឯងមានបុណ្យស័ក្តតួនាទីជាស្អីដែរបានលោកឯងអន្តរាគមន៍រឿងគេនឹងលោកឯងជាស្អីដែរហាសបានដើរកាងគេកាងឯងគ្រប់រឿងចឹងហើយមកចោទខ្ញុំទៀត។ មានមុខមាត់ប៉ុណ្ណាណីជាប់សាច់ឈាមអ្នកធំទៀតប៉ុន្តែដើរកាងតែរឿងគ្រួសារគេ រឿងរកសុីខុសច្បាប់គ្រប់បទល្មើស។ ហើយអាជ្ញាធរជាតិ និងព្រះរាជអាជ្ញារងទាំងមូលខ្លាចគេ មិនហ៊ានអនុវត្តច្បាប់ទាំងដែលមានបទល្មើសតើអោយប្រជាពលរដ្ឋទៅជឿជាក់រំពឹងលើអ្វីទៀត? ខ្ញុំសំណូមពរបងៗសារពត៍មានឈប់ដាក់ឈ្មោះខ្ញុំជាមួយរឿងនាងទៀត។ លើកមុនបើកឡានបុកទ្រូងផ្លូវក៏ដាក់ឈ្មោះខ្ញុំដែរ! មាសសុទ្ធមិនខ្លាចភ្លើង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×