Saturday, January 29, 2022

ក្រោយ​ចេញ​លទ្ធផល បេក្ខជន​មួយចំនួន​កំពុង​ស្រ​ង៉ាក​ចិត្តខ្លាំង ព្រោះ​ពុំ​ឃើញ​ឈ្មោះ​ជាប់​ក្នុង​បញ្ជី ឃើញ​តែ​អ្នក​កេះ​សួរ​ពេល​ប្រលង

នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នេះ តាមរយៈទំព័រហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមបញ្ចេញលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ កន្លងទៅនេះ ដោយក្រសួងធ្វើការប្រកាសតែឈ្មោះបេក្ខជនដែលជាប់ប៉ុណ្ណោះ។

លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលក្រសួងចាប់ផ្តើមបញ្ចេញនារសៀលថ្ងៃនេះនេះ គឺមានសម័យប្រឡងធ្វើឡើងនៅខេត្តកណ្តាល និងរាជធានីភ្នំពេញ ខណៈខេត្តផ្សេងៗទៀត ពុំទាន់ត្រូវបានបញ្ចេញ ដែលធ្វើឲ្យបេក្ខជនដែលបានចូលរួមប្រឡង កំពុងទន្ទឹងរង់ចាំចង់ឃើញលទ្ធផលយ៉ាងខ្លាំងតែម្តង។

តែយ៉ាងណាមិញ ជាមួយលទ្ធផលត្រូវបានបញ្ចេញនេះ គេក៏ស្រាប់តែបានឃើញកូនសិស្សមួយចំនួន បានសម្តែងការខកចិត្តជាខ្លាំង ព្រោះថា ពួកគេបានដឹងច្បាស់ពីសមត្ថភាពរបស់ពួកគេអាចធ្វើបានស្ទើរគ្រប់មុខវិជ្ជា តែបែរជាលទ្ធផលពុំឃើញឈ្មោះ (ធ្លាក់) ទៅវិញ ពោលគឺឃើញតែឈ្មោះអ្នកខ្សោយ ពេលប្រឡងកេះតែសួររហូតប៉ុណ្ណោះ។

ក្នុងនោះ សិស្សស្រីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Thalina Jasmine បានសម្តែងការមិនពេញចិត្ត រៀបរាប់តាមរយៈខមិនថា៖ អត់យល់ទេ សិស្សពូកែធ្លាក់អស់ចឹង សូមក្រសួងពិនិត្យអោយបានច្បាស់, ឆ្ងល់មែនតើ ប្រលងហើយ កែវិញ្ញាសាអោយមើលទៀត ឃើញត្រូវជាមួយកំណែដែលក្រសួងកែ ដល់ពេលចេញលទ្ធផលធ្លាក់ អាអ្នកអង្គុយក្រោយ អត់បានធ្វើស្ទើរតែគ្រប់មុខ កេះសួរ២ថ្ងៃជាប់គ្នា បែរជាជាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង