ដូចដែលប្រិយមិត្តបានទទួលជ្រាបហើយ កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចេញលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដោយក្រសួងធ្វើការប្រកាសតែឈ្មោះបេក្ខជនប្រឡងជាប់ សម្រាប់សម័យប្រឡងនៅខេត្តកណ្តាល និងរាជធានីភ្នំពេញ។
ពិតណាស់ ឃើញថាមានបេក្ខជនភាគច្រើនបានប្រឡងជាប់ ក្នុងនោះមានចាប់ពីនិទ្ទេស A រហូតដល់ F។ ប៉ុន្តែ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺថាសិស្សស្រីជាបេក្ខនារីម្នាក់ មកពីមណ្ឌលប្រឡងវិទ្យាល័យវឌ្ឍនៈឈូងលាភ ថ្នាក់ៈ វិទ្យាសាស្រ្ត គឺទទួលបាននិទ្ទេស A គ្រប់មុខវិជ្ជាតែម្តង។
សិស្សស្រីរូបនោះមានឈ្មោះ យិន សុខលាភ គឺជាបេក្ខនារីម្នាក់ ដែលមានលេខតុ ៣៣៩ ស្ថិតក្នុងចំណោមបេក្ខជន ៦៧៣ នាក់ ដែលបានចូលរួមប្រឡងនៅមណ្ឌលប្រឡងខាងលើ ស្ថិតក្នុងខេត្តកណ្តាល៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

