Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវតី​ម្នាក់ Live វីដេអូ​យំគគ្រូក ព្រោះ​មិនអស់ចិត្ត មុខវិជ្ជា​អាច​ធ្វើ​បាន​បែរជា​ធ្លាក់ រី​ឯមុខ​វិជ្ជា​ធ្វើ​មិនបាន​ល្អ បែរជា​ជាប់ ហើយ​លទ្ធផល…

លទ្ធផលការប្រឡងសញ្ញាបត្រធម្យមសិក្សាទុយភូមិឆ្នាំ២០២១​ ដែលទើបត្រូវបានប្រកាសថ្មីៗនេះ ឃើញថាបេក្ខជនដែលប្រឡងជាប់ គឺរំភើបសប្បាយត្រេកអរទៅនឹងលទ្ធផលរបស់ខ្លួនយ៉ាងខ្លាំង រីឯបេក្ខជនដែលធ្លាក់ គឺបានត្រឹមសោកស្តាយប៉ុណ្ណោះ។ ប៉ុន្តែ ក្នុងនោះ ក៏មានបេក្ខជនមួួយចំនួនមិនសប្បាយចិត្តទៅនឹងលទ្ធផលរបស់ខ្លួន ដែលមិនគួរណាធ្លាក់សោះឡើយ ព្រោះពួកគេដឹងច្បាស់ពីសមត្ថភាពរបស់ពួកគេដែលអាចធ្វើបាន។

តួយ៉ាង យុវតីម្នាក់ដែលមានគណនីហ្វេសបុកឈ្មោះ Ma Nii Ta Acoustic បានរៀបរាប់ទាំងហូរទឹកភ្នែក ព្រោះតែមិនអស់ចិត្តចំពោះលទ្ធផលរបស់នាងមិនគួរណាធ្លាក់សោះ ដោយនាងបានបញ្ចាក់ថា វិញ្ញសាដែលខ្លួនគិតថាធ្វើបានបែរជាធ្លាក់ ហើយវិញ្ញាសាដែលធ្វើមិនបានល្អ បែរជាជាប់ទៅវិញ ហើយលទ្ធផលចុងក្រោយ គឺនាងធ្លាក់ស្វ័យប្រវត្តិ។ នាងពិតជាតូចចិត្តខ្លួនឯងខ្លាំងណាស់ ព្រោះខំរៀនអស់រយៈពេល ១២ ឆ្នាំ មិនដែលស្គាល់ពាក្យថាធ្លាក់ តែចុងបញ្ចប់ បានស្គាល់បន្ទាត់ក្រហមលើឈ្មោះមួយឆ្នូតបែបនេះ ដែលឃើញហើយស្ទើរដួលសន្លប់។

យុវតីខាងលើដែលមានឈ្មោះ សឹុម​សុម៉ាលីតា​ អាយុ ១៨ ឆ្នាំ ជាអ្នករស់នៅភ្នំពេញ បានរៀបរាប់ចោទជាចម្ងល់បែបថា៖ «ប៊ិកក្រហមមួយឆ្នូតនេះខ្ញុំនឹងចងចាំអ្នកអស់មួយជីវិតរបស់ខ្ញុំ លទ្ធផលដែលខំខ្ញុំដឹងខ្លួនឯងច្បាស់តែខ្ញុំនៅតែមិនអស់ចិត្តនៅទ្បេីយហេតុអី្វទៅបានជាខ្ញុំធ្លាក់ទៅលេីមុខវិជ្ចាដែលខ្ញុំគិតថាអាចទៅរួច ។ ហេីយទៅជាប់ C D D ទៅលេីមុខវិជ្ចាដែរខ្ញុំគិតថាអាចនឹងធ្វេីបានល្មម ទឹកភ្នែកហូរមិនឈប់ហេតុអី្វតស៊ូរៀន១២ឆ្នាំមកធ្វេីឱ្យអារម្មណ៍ខ្ញុំសល់ត្រឹមសូន្យនៅពេលនេះ អ្នកខ្លះគិតថាស្រួលទេឆ្នាំនឹង ស្រួលយកពិន្ទុទេឆ្នាំនឹង តែអ្នកត្រូវគិតថាអ្នកមិនមែនជាបេក្ខភាពប្រទ្បងអ្នកមិនដឹងទេថា ២ ថ្ងៃនេះវាជូចត់បែបណាខ្លះ ខ្ញុំក៏មិនចុះចាញ់ ព្រោះគ្រួសារខ្ញុំត្រូវការខ្ញុំខ្លាំងណាស់ពេលនេះបានត្រឹមយំសោកស្តាយដែលធ្វេីឱ្យលទ្ធផលចេញមិនបានល្អ ជូនពរអ្នកដែរជាប់ ក៏ចូលរួមលេីកទឹកចិត្តអ្នកដែលមិនទទួលបានលទ្ធផលមិនល្អដូចជារូបខ្ញុំ»។

តែទោះយ៉ាងណា លីតា ក៏ទទួលស្គាល់នូវលទ្ធផលនេះ ព្រោះខ្លួនមិនមែនជាសិស្សពូកែ ហើយណាមួយរៀនក៏មិនបានដិតដល់ ពោលគឺនាងសឹងតែព្រលែងការសិក្សាឆ្នាំប្រឡងចោលពេញមួយឆ្នាំតែម្តង ដោយសារជាប់រវល់រកស៊ីលក់ដូរតាមអនឡាញ ព្រោះនាងជាបង្គោលគ្រួសារ។ លីតា ក៏បានទទួលស្គាល់ទៀតថា នាងខំរៀនយ៉ាងខ្លាំងតែរយៈពេល៣ថ្ងៃប៉ុណ្ណោះ មុនពេលប្រឡង។​ ប៉ុន្តែ នាងចេញវីដេអូនេះ ព្រោះតែឆ្ងល់នឹងលទ្ធផលរបស់ខ្លួន មុខវិជ្ជាខ្លះដែលនាងអាចធ្វើបានយ៉ាងជឿជាក់ បែរជាធ្លាក់ រីឯមុខវិជ្ជាមិនរំពឹងធ្វើបាន បែរជាជាប់ទៅវិញ។

ជាមួយគ្នានេះផងដែរ នាងក៏សូមផ្តាំផ្ញើទៅដល់អ្នកដែលត្រូវប្រឡងបាក់ឌុបមិនថាឆ្នាំក្រោយ ឬ ឆ្នាំបន្តបន្ទាប់ទៀតទេ គឺត្រូវតែខំប្រឹងរៀនសូត្រ ហើយជាពិសេសកុំជឿពាក្យគេថា ប្រឡងឆ្នាំនេះស្រួល សរសេរឲ្យតែពេញៗក្រដាសគឺដឹងតែជាប់ហើយ តែធាតុពិត គឺអត់អុីចឹងទេ តឹងរ៉ឹងណាស់ និយាយឲ្យខ្លីទៅ «អ្នកចេះគឺជាប់!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×