ការយក iPhone ចាស់ៗមកធ្វើជាចិញ្ចៀន មិនសូវស្តាយ ប៉ុន្តែនេះជា iPhone 8 ដែលទើបត្រូវបានគេដាក់លក់ រួចយកមកធ្វើបែបនេះ តើអាចចំណេញបានដែរឬទេ?
ប្រសិនបើអ្នកសង្ស័យថា នេះពុំមែនជា iPhone 8 នោះអាចមើលឃើញស្រទាប់ប្រេះខាងក្រៅមួយជាន់ទៀត ដែលមានចំពោះ iPhone 8/8 Plus/X ប៉ុណ្ណោះ ។
ទន្ទឹមនឹងបច្ចេកទេសព្រមទាំងបរិក្ខារសម្រាប់បម្រើឲ្យការផលិតបន្តិចម្តងៗ វាចាប់ផ្តើមចេញរូបរាងជាផលិតផល។
នេះឯងគឺជាផលិតផលច្នៃប្រឌិតរបស់ក្រុមហ៊ុន Patrick Adair Designs ផលិតផលរបស់ក្រុមហ៊ុននេះគឺជាប្រភេទចិញ្ចៀនដ៏ចម្លែកបំផុត គ្មានអ្នកណាមាន។
តាមគេហទំព័ររបស់ក្រុមហ៊ុននេះឲ្យដឹងថា តម្លៃជាមធ្យមនៃចិញ្ចៀនមួយគឺប្រមាណ៣០០ដុល្លារ ប៉ុន្តែបើអ្នកចង់កុម្មង់ទិញ ក៏ធ្វើឲ្យបានតាមចិត្តចង់ វាអាចមានតម្លៃដល់ទៅ ១.០០០ដុល្លារប៉ុណ្ណោះ៕ ចន្ទ្រា