ឆ្នាំជូត ៖ ការងារ ល្អណាស់ គ្រប់យ៉ាងរីកចម្រើនដោយគ្មានឧបសគ្គ ។ លុយកាក់ ធូរធារ មានអ្នកជួយទំនុកបម្រុងជាលុយកាក ។ មនោសញ្ចេតនា ល្អប្រសើរ កក់ក្តៅ ៕
ឆ្នាំឆ្លូវ ៖ ការងារ មិនបានប្រសើរ ជួបការលំបាកច្រើន ។ លុយកាក់ ជាថ្ងៃមិនសមស្របសម្រាប់ការចេញរកលុយ ។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល ៕
ឆ្នាំខាល ៖ ការងារ ធ្វើអ្វីត្រូវសន្សឹមៗ កុំប្រញាប់ប្រញាល់ទើបអ្នកមិនជួបរឿងស្តាយក្រោយ ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុមិនល្អ មិនត្រូវជឿសម្តីអ្នកដទៃជ្រុល ។ មនោសញ្ចេតនា គួរមានពេលវេលាឲ្យបានច្រើន សម្រាប់គូស្នេហ៍ ៕
ឆ្នាំថោះ ៖ ការងារ មុនធ្វើការសម្រេចចិត្តក្នុងរឿងអ្វីមួយ គួរថ្លឹងថ្លែងឲ្យម៉ត់ចត់ បញ្ចៀសកើតមានកំហុសដោយអចេតនា ។ លុយកាក់ ជាថ្ងៃដ៏ល្អសម្រាប់ការស្វែងរកឱកាសរកប្រាក់ ។ មនោសញ្ចេតនា ត្រូវយកចិត្តទុកដាក់ឲ្យបានច្រើនជាងចំពោះមនុស្សជាទីស្រឡាញ់ ៕
ឆ្នាំរោង ៖ ការងារ គ្រប់យ៉ាងមិនសម្រេចតាមបំណង មានរឿងរំខានចិត្តច្រើន ។ លុយកាក់ មិនត្រូវបញ្ចេញប្រាក់វិនិយោគ ។ មនោសញ្ចេតនា សុខចិត្តភាពឥទ្ធិពលដល់រឿងមនោសញ្ចេតនា ៕
ឆ្នាំម្សាញ់ ៖ ការងារ មិនល្អ ជួបការលំបាកច្រើន ត្រូវនឹងនរដោះស្រាយលុយកាក់ ស្ថានភាពហិរញ្ញវត្ថុធម្មតា មានដំណឹងល្អអំពីការវិនិយោគ ។ មនោសញ្ចេតនា គួរប្រយ័ត្នប្រយែងពាក្យសម្តី បញ្ចៀសធ្វើឲ្យរបួសផ្លូវចិត្តគូស្នេហ៍ ៕
ឆ្នាំមមី ៖ ការងារ គ្រប់យ៉ាងប្រព្រឹត្តទៅយ៉ាងរលូន ជោគជ័យ ។ លុយកាក់ កាក់កប មានបន្ថែមខ្ទង់ចំណូលច្រើន ។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល ៕
ឆ្នាំមមែ ៖ ការងារ ត្រូវប្រមូលផ្តុំ ផ្ចង់ស្មារតីបំពេញការងាររបស់ខ្លួនឲ្យបានល្អ កុំលូកលាន់កិច្ចការអ្នកដទៃ ។ លុយកាក់ រីកចម្រើន មានបន្ថែមខ្ទង់ចំណូលច្រើន ។ មនោសញ្ចេតនា សប្បាយរីករាយ ល្អូកល្អឺននឹងគ្នា ៕
ឆ្នាំវក ៖ ការងារ ប្រយ័ត្នមានអ្នកចង់ផ្តួលរំលំអ្នកក្រោយខ្នង ។ លុយកាក់ ស្ថិរភាព មានបន្ថែមខ្ទង់ចំណេញពីការវិនិយោគ ។ មនោសញ្ចេតនា កុំឲ្យការងារឥទ្ធិពលដល់រឿងមនោញ្ចេតនារបស់អ្នក ៕
ឆ្នាំរកា ៖ ការងារ មិនល្អ មានសម្ពាធ ការលំបាកច្រើន ។ លុយកាក់ ជាថ្ងៃមិនសមស្របសម្រាប់ការបញ្ចេញទុនរកស៊ី ។ មនោសញ្ចេតនា គួរយកចិត្តទុកដាក់ដល់សុខភាពរបស់មនុស្សដែលខ្លួនស្រឡាញ់ ៕
ឆ្នាំចរ ៖ ការងារ មិនស្ថិរភាព អាចនឹងត្រូវប្តូរទីតាំងឬទៅបេសកកម្មឆ្ងាយ ។ លុយកាក់ ចំណូលមិននឹងនរ ចាយវាយត្រូវចេះសន្សំសំចៃ។ មនោសញ្ចេតនា គួរលៃពេលវេលាឲ្យបានច្រើននៅក្បែរ ៕
ឆ្នាំកុរ ៖ ការងារ រីកចម្រើនគួរជាទីគាប់ចិត្ត ។ លុយកាក់ ប្រយ័ត្នក្នុងការគ្រប់គ្រងលុយកាក់ បញ្ចៀសធ្លាក់ក្នុងស្ថានភាពត្រូវ “ក្ស័យធន”។ មនោសញ្ចេតនា គួរបង្កើតភាពរ៉ូមែនទិកផ្អែមល្ហែមខ្លះ ទើបមនោសញ្ចេតនារបស់អ្នកនិងគូស្នេហ៍នៅរឹងមាំយូរអង្វែង ៕