Thursday, June 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ក្រោយធ្វើសកម្មភាព ឆ.ក់ទូរសព្ទដៃ

spot_img

ភ្នំពេញ ៖ កម្លាំងអធិការដ្ឋានខណ្ឌប្ញស្សីកែវ បានសហការជាមួយកម្លាំងអធិការដ្ឋានខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវ តាមរយៈកាមេរ៉ា សុវត្ថិភាព ឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ដែលធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ កាលវេលាម៉ោង១៥និង៣០នាទី នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នៅចំណុចផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានឲ្យដឹងថា ជនសង្ស័យទាំង ៤នាក់នេះ មាន ៖ ១-ឈ្មោះ ផល សែមប៉ាទ្រីត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន ២-ឈ្មោះ សេង វិច្ឆ័យ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន ៣-ឈ្មោះ សុទ្ធ ជីវ័ន្ត ភេទប្រុស អាយុ១៧ឆ្នាំមុខរបរគ្មាន ៤-ឈ្មោះ ជូរ ដេវីន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរគ្មាន ។ ក្នុងនោះប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតសម្ភារៈ រួមមាន – ម៉ូតូ១គ្រឿងម៉ាកស្កុបពី ពណ៌ទឹកប៊ិច ផ្លាកលេខ ភ្នំពេញ 1IH 9523 -ទូរសព្ទចំនួន៣គ្រឿងម៉ាក Iphone12pro ពណ៌ទឹកមាស Iphone 7pluse ទឹកមាស Iphone6 pluse ពណ៌ទឹកមាស ។

បច្ចុប្បន្ន អធិការដ្ឋានខណ្ឌឬស្សីកែវ បានប្រគល់ជនសង្ស័យ រួមទាំងវត្ថុតាង ឲ្យអធិការដ្ឋានខណ្ឌដូនពេញ ដើម្បីចាត់ការបន្តនីតិវិធី៕ រក្សាសិទ្ធិដោយ ៖​ សុទ្ធ លី

spot_img
×