ជំនួបកំពូលរវាងកូរ៉េទាំងពីរកាលពីម្សិលមិញនេះ ជាបឋមវាគឺជាកិច្ចប្រឹងប្រែងការទូតរបស់កូរ៉េទាំងពីរ ហើយជំនួបនេះ ប្រព្រឹត្តទៅមុនពេលដែលលោកគីម ជួបប្រជុំជាមួយលោកត្រាំ នាអំឡុងចុងខែឧសភា ឬដើមខែមិថុនា ។
កិច្ចព្រមព្រៀងរវាងលោកមូន និងលោកគីម អាចប្រមូលផ្តុំតែទៅលើបញ្ហាសន្តិភាព និងហប្រតិបត្តិការសេដ្ឋកិច្ច ។ មេដឹកនាំកូរ៉េខាងជើង ហាក់ដូចជាពុំទាន់មានការបញ្ជាក់ថា នឹងពុំបោះបង់ចោលអាវុធនុយក្លេអ៊ែរទេ ។ លោកគីម ជុងអ៊ុន មកទល់ពេលនេះ បានបញ្ជាក់ត្រឹមថា នឹងផ្អាកការសាកល្បងអាវុធ នុយក្លេអ៊ែរ និងកាំជ្រួច ប៉ុន្តែបានហៅឃ្លាំងអាវុធរបស់កូរ៉េខាងជើងគឺជា “ដាវដ៏មានតម្លៃយ៉ាងខ្លាំងក្លាសម្រាប់ការពារសន្តិភាព” ។
អាចនិយាយថា ដំណើរឆ្ពោះទៅរកសន្តិភាពទាំងស្រុងមួយសម្រាប់ឧបទ្វីបនេះ ប្រហែលមិនខុសពីអ្វីដែលប្រធានាធិបតីអាមេរិកនិយាយថា “វាគឺជាដំណើរលើផ្លូវយ៉ាងវែងមួយ” ៕ សូយន