Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្សឯកភាពជាតិខ្មែរ ប្រកាសបណ្តេញលោកអ៊ុន ជឹមអនុប្រធានទី១ ចេញពីបក្ស

spot_img

ភ្នំពេញ ៖ គណបក្សឯកភាពជាតិខ្មែរ បានប្រកាសបណ្តេញលោកអ៊ុន ជឹម អនុប្រធានទី១ គណបក្សឯកភាពជាតិខ្មែរ ចេញពីគណបក្ស។ នេះបើយោងតាមសេចក្តីប្រកាសចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ចុះហត្ថលេខាដោយលោកនៅ សំអាត ប្រធានគណបក្សឯកភាពជាតិខ្មែរ ។

យោងតាមសេចក្តីប្រកាសបានឲ្យដឹងថា មូលហេតុនៃការបណ្តេញលោកអ៊ុន ជឹម ចេញពីគណបក្សឯកភាពជាតិខ្មែរ គឺដោយសារបានសាងកំហុសយ៉ាងធ្ងន់ធ្ងរនៅក្នុងគណបក្ស និងបានធ្វើឲ្យប៉ះពាល់ ដល់សេចក្តីថ្លៃថ្នូររបស់គណបក្សឯកភាពជាតិខ្មែរ រួមមាន ៖

១-បានក្លែងសារសំឡេងសម្តេចតេជោ ហ៊ុន សែន ហើយចែកចាយដល់សមាជិកមូលដ្ឋាន និងនៅសហរដ្ឋអាមរិក ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

២-ធ្វើបក្សប្រហារ

៣-កោះប្រជុំសមាជិកដោយគ្មានការអនុញាត ពីប្រធានបក្ស និង ប្រធានស្តីទី

៤-បង្កើតអប្ប.គមក្នុងបក្ស

៥-ញុះ.ញង់នាំឲ្យមានការបែកបាក់ផ្ទៃក្នុងបក្ស នៅតាមមូលដ្ឋាន

៦-មានចេតនា ដណ្តើមតំណែងជាប្រធានបក្ស និងប្រធានស្តីទី ដោយគ្មានការឯកភាព ពីគណកម្មការអចិន្ត្រៃយ៍ និងគណៈកម្មការនាយក។

តាមហេតុផលខាងលើនេះ លោកនៅ សំអាត ប្រធានគណបក្សឯកភាពជាតិខ្មែរ និងតំណាងឲ្យ សមាជិក នៃគណបក្សឯកភាពជាតិខ្មែរទាំងអស់ ឈប់ទទួលស្គាល់បុគ្គល អ៊ុន ជឹម ជាសមាជិកបក្សនិងបញ្ឈប់តួនាទីគ្រប់ផ្នែកនៅក្នុងបក្ស ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

លោកស្រី ឡាក់ សុភាព ប្រធានស្តីទីគណបក្សឯកភាពជាតិខ្មែរ បានថ្លែងក្នុងសន្និសីទកាលពីថ្ងៃទី១៦ ខែមករា ថា នៅថ្ងៃទី១៧ មករានេះ លោកស្រីនឹងដាក់ពាក្យបណ្តឹង ប្តឹងលោក អ៊ុន ជឹម អនុប្រធានទី១ គណបក្សឯកភាពជាតិខ្មែរ ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពីបទក្លែងសារសំឡេងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងបានចែកចាយដល់សមាជិកមូលដ្ឋាន និងនៅសហរដ្ឋអាមេរិក ដើម្បីវា.យប្រ.ហារមកលើលោកស្រី ដែលបានធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសរបស់លោកស្រី និងថ្នាក់ដឹកនាំយ៉ាងធ្ងន់ធ្ងរ ។

សូមជម្រាបថា កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ លោកស្រី ឡាក់ សុភាព បានដាក់ពាក្យបណ្តឹងប្តឹងលោក អ៊ុន ជឹម អនុប្រធានទី១ គណបក្សឯកភាពជាតិខ្មែរ ទៅឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពីបទក្លែងសារសំឡេងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងបានចែកចាយដល់សមាជិកមូលដ្ឋាន និងនៅសហរដ្ឋអាមេរិក ដើម្បីវា.យប្រ.ហារមកលើលោកស្រី ដែលបានធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសរបស់លោកស្រី និងថ្នាក់ដឹកនាំយ៉ាងធ្ងន់ធ្ងរ។

លោកស្រី ឡាក់ សុភាព បានថ្លែងថា នៅពេលដែលលោកអ៊ុន ជឹម មកពីសហរដ្ឋអាមេរិក មកធ្វើការនៅកម្ពុជា គឺមិនបានអនុវត្តតាមលក្ខន្តិកៈ របស់គណបក្សនោះទេ និងបានដឹកនាំការងារ ក្នុងបក្សបែបអាណាធិបតេយ្យ។ ហើយជាពិសេសបុគ្គលនេះ បានក្លែងសារសំឡេងសម្តេចតេជោ ហ៊ុន សែន ថែមទៀតផង ចែកចាយដល់សមាជិកមូលដ្ឋាន និងនៅសហរដ្ឋអាមេរិក ដើម្បីវា.យប្រ.ហារមកលើលោកស្រី។ ដែលការក្លែងសារសំឡេងនេះ បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ថ្នាក់ដឹកនាំ និងកិត្តិយសរបស់លោកស្រី។
លោកស្រីបញ្ជាក់ថា “បុគ្គលនេះ (អ៊ុន ជឹម) ជាអតីតសមាជិកបក្សប្រឆាំង និងជាសមាជិកក្លឹបនៅអាមេរិក មានន័យថា ជាអ្នកបញ្ជូនសារ ឬក៏ស៊ើបការ ត្រង់នេះហើយដែលខ្ញុំបដិសេធ ចាប់ពីពេលធ្វើសន្និសីទមិនឲ្យ ជឹម អ៊ុន ដណ្តើមយកបក្សឯកភាពជាតិខ្មែរ ដោយបុគ្គលនេះ បង្កើតអប្ប.គមន៍នៅក្នុងបក្ស។ ហើយបុគ្គលនេះ បានផ្ញើសារមកគឺសុំឈប់សម្រាក ពីការងារបក្សមួយរយៈ ប៉ុន្តែបុគ្គលនេះ បានដើរធ្វើសកម្មភាព នៅគ្រប់ទៅកន្លែង នេះគឺជាការរំ.លោភបំ.ពានលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគណបក្ស”។

លោកស្រី ឡាក់ សុភាព បានអះអាងថា លោកស្រីនឹងដាក់ពាក្យបណ្តឹងប្តឹងលោកអ៊ុន ជឹម ទៅតុលាការនៅក្នុងពេលឆាប់ៗនេះ ពាក់ព័ន្ធករណីលោក អ៊ុន ជឹម ក្លែងសារសំឡេងសម្តេចតេជោ ហ៊ុន សែន និងសុំឲ្យតុលាការ ចាត់វិធានការលើបុគ្គលនេះ តាមផ្លូវច្បាប់។ ពីព្រោះសារសំឡេងដែលលោកអ៊ុន ជឹម ចែកចាយទៅដល់ សមាជិកនៅមូលដ្ឋាន គឺមិនមែនជាសំឡេងរបស់សម្តេចនោះទេ។

ជាមួយគ្នានេះ លោកស្រី ឡាក់ សុភាព បានអំពាវនាវទៅដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ជួយរកយុត្តិធម៌ឲ្យលោកស្រីផង។
ចំណែកលោកអ៊ុន ជឹម មិនអាចសុំការអត្ថាធិប្បាយបានទេ ទាក់ទងការលើកឡើងរបស់លោកស្រី ឡាក់ សុភាព ប្រធានទីស្តីគណបក្សឯកភាពជាតិខ្មែរ។

សូមជម្រាបថា តំណាងស្ថាបនិកគណបក្សឯកភាពជាតិខ្មែរ បានដាក់ពាក្យស្នើសុំបង្កើតគណបក្ស ទៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ ហើយត្រូវបានក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យបង្កើតនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។ ហើយត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×