Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាន់តែ​ច្បាស់​ហើ​យ! សូម្បី​ជំនួយការ​ផ្ទាល់​ទុកចិត្ត​បំ​ផុត ក៏​នាង​ចៅ​ម៉ែ ដក​តំ​ណែង ដកទាំងសិទ្ធិ​លែង​ឲ្យ​លក់​ផលិ​ត​ផល ហើយ​ថែមទាំង…

ដូចដែលប្រិយមិត្ត និងមហាជន បានស្គាល់ច្បាស់រួចហើយ គ្រូហុងស៊ុយនាងចៅម៉ែ ឬហៅថាយាយព្រាយ៣១ កាលពីមួយរយៈប៉ុន្មានខែកន្លងមុននេះ ឃើញថាបានផ្ទុះរឿងល្បីកក្រើកខ្លាំងតែម្តង បន្ទាប់ពីកូនចៅសាខាៗកាត់ប្រេនទាំងនៅស្រុកខ្មែរ និងសហរដ្ឋអាមេរិក បានទម្លាយចេញខ្ទេចជាបន្តបន្ទាប់ថា នាងចៅម៉ែរូបនេះ គឺជាម្ចាស់ក្រុមហ៊ុនវិមានរចនានៅប្រទេសថៃ រកស៊ីបោកប្រាស់ទំនុកចិត្តពួកគាត់ ពោលគឺបន្ទាប់បានលុយរាប់ពាន់ម៉ឺនដុល្លាររួច គឺដឹងតែជិះសេះលែងដៃ ដោយមិនមានការទទួលខុសត្រូវឡើយ និងលើសពីនេះ បើនិយាយពីរបស់ហុងស៊ុយវិញ ក៏គ្មានស័ក្តិសិទ្ធខ្មោចយស្អីនោះដែរ។

ជាក់ស្តែង​ថ្មីៗនេះ ស្រ្តីម្នាក់ដែលជាតំណាងចែកចែកដ៏ធំប្រចាំខេត្តប៉ៃលិន និងកូនក្រុម២នាក់ផ្សេងទៀត កំពុងជាជនរងគ្រោះដូចអ្នកមុនៗផងដែរ ដោយពេលនេះ ត្រូវបាននាងចៅម៉ែបានដកសិទ្ធិលែងឲ្យលក់ផលិតផល និងព្រមទាំងមិនទទួលយកវិញរាល់ផលិតផលនៅក្នុងស្តុកតម្លៃរាប់ម៉ឺនដុល្លារទៀតផង។ ដោយសារតែទង្វើដ៏អាក្រក់របស់នាងចៅម៉ែ ឬយាយព្រាយ បានធ្វើឡើងបែបនេះ នៅពេលនេះ ពួកគាត់ទាំង៣នាក់ កំពុងដំណើរការរឿងនេះតាមផ្លូវច្បាប់ហើយ បន្ទាប់ពីលិខិតមេធាវីរបស់ពួកគាត់ ស្នើសុំជួបចរចារ តែតំណាងម្ចាស់ប្រេនវិមានរចនាប្រចាំប្រទេសកម្ពុជា មិនអើពើនោះទេ។

នេះបើយោងតាមគណនីហ្វេសប៊ុក រចនា សាខាធំខេត្តប៉ៃលិន វិមានរចនា បានបង្ហោះរៀបរាប់ឲ្យដឹងថា៖ «កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០នាទីព្រឹក មេធាវីរបស់នាងខ្ញុំបានយកលិខិតអញ្ជើញដើម្បីសុំជួបចរចារក្នុងការដោះស្រាយបញ្ហារឿង រវាងពួកខ្ញុំទាំង ៣នាក់ និងម្ចាស់ប្រេនវិមានរចនាប្រទេសថៃ និងម្ចាស់ក្រុមហ៊ុនវិមានរចនាប្រចាំប្រទេសកម្ពុជា ប៉ុន្តែត្រូវបានខាងម្ចាស់ក្រុមហ៊ុនវិមានរចនាប្រចាំប្រទេសកម្ពុជា គឺលោកស្រី សៀង សុភក្តិ បានបដិសេធមិនព្រមទទួលយកលិខិតពីមេធាវីរបស់នាងខ្ញុំក្នុងការសុំជួបចរចារនេះឡើយ។ ប៉ុន្តែបែរជាលោកស្រីប្រធានក្រុមហ៊ុនវិមានរចនា បានប្រាប់មកកាន់មេធាវីរបស់នាងខ្ញុំថា គាត់មិនទទួលស្គាល់នាងខ្ញុំជាសាខាខេត្តប៉ៃលិន របស់ក្រុមហ៊ុនវិមានរចនាឡើយ ហើយរឿងនេះកើតឡើងគឺគ្មានពាក់ព័ន្ធជាមួយគាត់ គឺជារឿងរវាងខ្ញុំជាលេខាផ្ទាល់ និងចៅម៉ែរចនា ម្ចាស់ប្រេនវិមានរចនានៅថៃ តែប៉ុណ្ណោះ។

ដូច្នេះក្នុងនាមនាងខ្ញុំ រ៉ា រចនា ជាសាខាធំខេត្តប៉ៃលិនវិមានរចនា និងជាអតីតលេខាផ្ទាល់របស់ចៅម៉ែរចនា ដែលជាម្ចាស់ប្រេនវិមានរចនា ( Rachna Palace Thailand ) និងកូនក្រុមរបស់នាងខ្ញុំ ២រូបទៀត ស្នើសុំអោយខាងម្ចាស់ក្រុមហ៊ុនវិមានរចនាប្រចាំប្រទេសកម្ពុជា អញ្ជើញមកចូលរួមដោះស្រាយបញ្ហា ដែលបានកើតឡើង ដោយម្ចាស់ប្រេនវិមានរចនានៅប្រទេសថៃ និងម្ចាស់ក្រុមហ៊ុនវិមានរចនានៅប្រទេសកម្ពុជា បានដកសិទ្ធ បិទមិនអោយពួកខ្ញុំទាំង ៣នាក់ លក់ផលិតផលចេញ និងមិនព្រមដោះស្រាយរឿងទំនិញ ដែលពួកខ្ញុំនៅមានក្នុងស្តុក ដែលគិតជាទឹកលុយតម្លៃរាប់ម៉ឺនដុល្លារ ។

បញ្ជាក់: លិខិតមេធាវីនេះសុំធ្វើការជួបចរចារ អោយបានមុនថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។ បើមិនដូច្នោះទេនាងខ្ញុំសុំធ្វើការតាមផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជា»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×