Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស២នាក់ បងប្អូន ស្លា.ប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ បង្កឡើង ដោយសារឆ.ក់ខ្សែភ្លើង

ភ្នំពេញ ÷ បុរស២នាក់បងប្អូនបង្កើត ជាកម្មករសំណង់ ពេលដែលបុរសជាបងកំពុងតែត្រូវខ្សែភ្លើងឆ.ក់ ស្រាប់តែប្អូនបានរត់ទៅជួយ ក៏ឆ.ក់ទាំង ២នាក់តែម្តង។ ហេតុការណ៍នេះដែរ បានកើតឡើង នៅវេលាម៉ោង ៣និងនាទី ២០នាទី រសៀល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នៅចំណុចផ្ទះវីឡា មួយ ទល់មុខសាលាបឋមសិក្សាពងទឹក ដែលស្ថិតនៅតាមបណ្ដោយ ផ្លូវបេតុងព្រៃស ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពជនរងគ្រោះ មានឈ្មោះ ឃីម ឃី ភេទប្រុស អាយុ ៥៧ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ ដែលមានស្រុកកំណើត ភូមិស្រយ៉ូវ ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ។ ចំណែកឯបុរសជាប្អូន រងរបួសធ្ងន់វិញ មានឈ្មោះ ហេន ភេទប្រុស អាយុ ៤៥ឆ្នាំ ស្នាក់នៅជាមួយគ្នា ។

បើយោងតាមសម្ដីបងប្អូនជនរងគ្រោះ ដែលនៅធ្វើការជាមួយគ្នា បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់ រួមទាំងជនរងគ្រោះ កំពុង ធ្វើការធម្មតាដូចសព្វមួយដង នៅជាន់ទី១ ហើយជនរងគ្រោះគាត់ កំពុងតែលាយស៊ីម៉ងត៍ គាប់ជួនពេលនោះ ក៏ស្រាប់តែរូឡូម៉ូទ័រ បានទុស្សេឆ្លងភ្លើង ឆេះក៏ស្រាប់តែបុរសរងគ្រោះ បានរត់ទៅដកខ្សែចេញ តែពេលដកខ្សែចេញ ចំមុខតំណរ ដែលរលាត់ចេញសរសៃស្ពាន់ ទើបបណ្ដាលឲ្យឆ.ក់ ជនរងគ្រោះ ហើយភ្លាមនោះដែរបុរសជាប្អូន ឃើញបងប្រុសខ្លួន ត្រូវខ្សែភ្លើងឆ.ក់ ក៏រត់ទៅជួយចាប់ទាញចេញ តែអកុសលបណ្តាលឲ្យឆ្លងចរន្ត ឆ.ក់ ទាំង ២នាក់បងនិងប្អូន បណ្តាលឲ្យបុរសជាបងស្លា.ប់ ចំណែកប្អូនវិញគ្រាន់តែរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះភ្លាមៗ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញកោសល្យវិច័យ ចុះមកពិនិត្យរួចក៏ធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត

×