ថ្មីៗនេះ នៅលើបណ្តាញសង្គមពិតជាមានការភ្ញាក់ផ្អើល និងស្រឡាំងកាំងស្ទើរតែមិនគួរជឿសោះឡើយ បន្ទាប់ពីបានឃើញតារាហ្វេសប៊ុក និង TikTok ជនជាតិហ្វីលីពីនជាស្រីស្អាតដ៏ល្បីឈ្មោះម្នាក់ នៅទីបំផុត បានដាច់ចិត្តទម្លាយអាថ៌កំបាំងរបស់ខ្លួន ដែលធ្វើឲ្យប្រុសៗជាច្រើនលង់ស្នេហ៍មិនស្ទើរ តែតាមពិតរូបគេមិនមែនជាមនុស្សស្រីនោះទេ។
ពិតណាស់ តារាហ្វេសប៊ុករូបនេះដែលមានឈ្មោះថា Ryan Zandy Acuin កាលពីពេលថ្មីៗនេះ សុខៗស្រាប់តែបញ្ចេញរូបភាពរូបគេកាត់សក់ខ្លីគួរឲ្យភ្ញាក់ផ្អើល និងសូម្បីទម្លាយរូបថតកាលវ័យកុមារយ៉ាងជាក់ស្តែងទៀតផង ដែលធ្វើឲ្យអ្នកលង់ស្នេហ៍ជាច្រើន ឃើញហើយស្ទើរបាក់ចង្កេះតែម្តង។ ហើយក្នុងនោះ អ្នកខ្លះសឹងតែមិនជឿនោះទេ ព្រោះពួកសឹងតែពុំអាចទទួលស្គាល់ ចំពោះរូបភាពពិតៗទាំងនោះ។
តែទោះយ៉ាងណា ទាំងនេះគឺជារូបភាពពិតៗរបស់ Ryan។ ហើយជាមួយគ្នានេះផងដែរ មហាជនជាច្រើនក៏បាននាំគ្នាសរសើរដល់ Ryan ដែលបានសម្រេចចិត្តទម្លាយរឿងនេះ ព្រោះតែរូបគេមិនចង់បន្តលាក់លៀម ឬលាក់បាំងពីប្រវត្តិរបស់ខ្លួនថាខ្លួនជានរណាទៀតឡើយ។ ហើយបើទោះជាដឹងថា រូបគេជាប្រុសមិនជាស្រីក៏ដោយ ក៏ហ្វេនៗរបស់ Ryan នៅតែបន្តគាំទ្រដល់រូបគេដដែលផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង























