Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្ចាស់ម៉ូតូម្នាក់ វា.យជនសង្ស័យម្នាក់ សន្លប់ស្តូកស្តឹង ប្រគល់ឲ្យសមត្ថកិច្ច , ចំណែកបក្ខពួកម្នាក់ទៀត រត់ញេចខ្លួនបាត់ស្រមោល

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូឌុបប្រពន្ធ និងកូនតូចម្នាក់ទៀត ចេញពីផ្សារអ៊ីអន១ ធ្វើដំណើរត្រឡប់ទៅផ្ទះវិញ នៅម្ដុំរង្វង់មូលកួរស្រូវ ខណៈជិះមកដល់ត្រង់ចំណុចផ្លូវបេតុងចូលវិទ្យុABC ក៏លេចមុខជនសង្ស័យ២នាក់ ធ្វើសកម្មភាពវា.យគំ.រាមយកម៉ូតូ ត្រូវបានជនរងគ្រោះវា.យបកវិញ ផ្ដួលជនសង្ស័យឲ្យសន្លប់ម្នាក់ ប្រគល់ឱ្យសមត្ថកិច្ច ចំណែកបក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះ បានកើតឡើងកាលពី វេលាម៉ោង ១០យប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចផ្លូវបេតុង ច្រកចូលប៉ុស្ដិ៍វិទ្យុមួយកន្លែង ក្នុងសង្កាត់ជើងឯកខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ម៉ុត សារុំ អាយុ២៩ឆ្នាំ មុខរបរក្រុមហ៊ុន ស្នាក់នៅម្ដុំរង្វង់មូលកួរស្រូវ។

រីឯជនសង្ស័យមានឈ្មោះ មិត្ត ដេត អាយុ២៤ឆ្នាំ មុខរបរអ្នករត់តុ នៅហាងមួយកន្លែង ស្នាក់នៅភូមិកើតហេតុខាងលើ ចំណែកជនសង្ស័យម្នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល។

តាមសម្ដីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង ១០យប់ថ្ងៃខែដដែល រូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាក CLICK ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1FE-6661 ចេញពីផ្សារអ៊ីអន១ ដឹកប្រពន្ធនិងកូនតូចម្នាក់ទៀត ធ្វើដំណើរទៅផ្ទះនៅម្ដុំរង្វង់មូលកួរស្រូវ ខណៈជិះមកដល់ត្រង់ចំណុចផ្លូវបេតុង ច្រកចូលប៉ុស្តិ៍វិទ្យុ ABC ក៏លេចមុខជនសង្ស័យ២ នាក់ ដើរចេញមកធ្វើសកម្មភាពកាក់ និងវា.យដណ្ដើមយកម៉ូតូ ត្រូវបានជនរងគ្រោះវា.យបកទៅវិញបណ្ដាលឱ្យជនសង្ស័យម្នាក់ សន្លប់នៅនឹងកន្លែងចំណែកម្នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល ស្របពេលនោះក៏មានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ជើងឯក ល្បាតក្នុងមូលដ្ឋាន ក៏បានប្រគល់ជនសង្ស័យ ឲ្យសមត្ថកិច្ចនាំយកមកប៉ុស្ដិ៍នគរបាល ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យខាងលើ ឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួន ទៅតុលាការចំណែកបក្ខពួកម្នាក់ទៀត កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ តាមចាប់ខ្លួន យកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×