Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមលោកសាយ ហាក់ ៖ ស្ថានភាពដែលហ៊្វុនស៊ិនប៉ិច គ្មានប្រធាន ដឹកនាំមានតែគណៈកម្មាធិការនាយក ទើបរៀបចំកោះប្រជុំសមាជ ជ្រើសតាំងប្រធានបក្ស

spot_img

ភ្នំពេញ ៖ ការិយាល័យអ្នកនាំពាក្យគណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិច បានប្រកាសថា ក្នុងស្ថានភាពដែលគណបក្សហ៊្វុនស៊ិនប៉ិច គ្មានប្រធានដឹកនាំ «ករណីប្រធានសក្តិ» មានតែគណៈកម្មាធិការនាយកប៉ុណ្ណោះ ដែលលក្ខន្តិកៈ របស់គណបក្សបានប្រគល់សិទ្ធិ ក្នុងការរៀបចំកោះប្រជុំសមាជ ជ្រើសតាំងប្រធានគណបក្ស។

យោងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានសម្រេចជាឯកច្ឆន្ទយាងសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី អនុប្រធានទី១ គណបក្ស ជាព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ។

ការប្រកាសបែបនេះ របស់ការិយាល័យអ្នកនាំពាក្យគណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិច ក្រុមលោកសាយ ហាក់ ហេង ចន្ថា ញ៉េប ប៊ុនជិន និងលោកផាន់ សិទ្ធី បានធ្វើឡើងខណៈពេលដែលក្រុមលោកឆឹង ចំរើន លោកអាំង សំបូរ គ្រោងនឹងធ្វើសមាជនៅចុងខែមករាខាងមុខនេះ ជ្រើសតាំងព្រះអង្គម្ចាស់នរោត្តម ចក្រា វុធ បុត្រាច្បងសម្តេចក្រុមពព្រះ នរោត្តម រណឫទ្ធិ ជាព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច។

គណៈកម្មាធិការនាយក គណបក្សហ៊្វុនស៊ិនប៉ិចបានប្រជុំវិសាមញ្ញកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ដើម្បីសម្រេចរាល់កិច្ចការដែលជាសមត្ថកិច្ចរបស់សមាជ ស្របតាមប្រការ១៧ (ថ្មី) នៃលក្ខន្តិកៈ ដែលក្នុងរបៀប វារៈនៃកិច្ចប្រជុំបានសម្រេចជ្រើសរើសប្រធានគណបក្សហ៊្វុនស៊ិនប៉ិចរួចហើយ គណៈកម្មាធិការនាយក នឹង សម្របសម្រួលពេលវេលាកោះសមាជនៅពេលឆាប់ៗនេះ ដើម្បីបំពេញនីតិវិធីឲ្យស្របតាមមាត្រា១៨. និង មាត្រា២៦.ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ និងប្រការ២៤ នៃលក្ខន្តិកៈរបស់គណ បក្សហ៊្វុនស៊ិនប៉ិច ដែលបានតម្កល់ទុកជាធរមាននៅក្រសួងមហាផ្ទៃ។

យោងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការនាយក គណបក្សហ៊្វុនស៊ិនប៉ិចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១បាន សម្រេចជាឯកច្ឆន្ទយាង សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី អនុប្រធានទី១គណបក្ស ជាព្រះធានគណបក្ស បំពេញព្រះតួនាទីជាថ្នាក់ដឹកនាំ ជាន់ខ្ពស់ក្នុងរចនាសម្ព័ន្ធគណបក្ស ដើម្បីលើកស្ទួយព្រះ កិត្តិនាម សម្តេចក្រុមព្រះ អតីតព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងចូលរួមថែរក្សាស្នាព្រះហស្ថដ៏ថ្លៃថ្លា នៃអតីតព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរម រតនកោដ្ឋ ព្រះបិតាស្ថាបនិក គណបក្សហ៊្វុនស៊ិនប៉ិចជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុតនៃយើងទាំងអស់គ្នា។
ការិយាល័យអ្នកនាំពាក្យបានបញ្ជាក់សារជាថ្មី ការជ្រើសតាំងប្រធានប្រធានគណបក្ស ជាសមត្ថកិច្ចរបស់គណៈកម្មាធិការនាយក ហើយបេក្ខភាពអាចក្លាយជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច គឺឥស្សរជនដែលបានបំពេញ គ្រប់លក្ខខណ្ឌដូចមានចែង ក្នុងលក្ខន្តិកៈគណបក្សហ៊្វុនស៊ិនប៉ិច។

បើតាមការបញ្ជាក់របស់លោកញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់នារសៀលថ្ងៃទី១៧ ខែមករា នេះថា “ក្រុមលោក សាយ ហាក់ លោកហេង ចាន់ថា និងលោក ផាន់ សិទ្ធី ដែលគណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជប់សមាជិកភាព ពីគណបក្សរួចហើយកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១”៕ រក្សាសិទ្ធិដោយ ៖ ដោយៈ ចេស្តារ

spot_img
×