Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់រំលោភ​ក្មេង​អាយុ​១៤​ឆ្នាំ​បាន​២​ដង ត្រូវ​នគរបាល​ចាប់ខ្លួន​

spot_img

​​​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ លើ​អ​និតិ​ជន​អាយុ​១៤​ឆ្នាំ ។ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្ត​តាម​និតិ​វិធី​។ ការឃាត់ខ្លួន​ជន​រូប​នេះ កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្នុង​បន្ទប់​ជួល ផ្លូវ​១៩៨៨ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការ​ខណ្ឌ​សែន​សុខ​បានឲ្យដឹង​ថា​ជនសង្ស័​យ​ឈ្មោះ ឡេង លីន​ផៃ​សាន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ស្នាក់​នៅផ្ទះ​លេខ​២៥ ផ្លូវ​បេតុង ភូមិ​សន្សំ​កុសល​៣ សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ខ ស ន អាយុ​១៤​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ក្នុង​បន្ទប់​ជួល ផ្លូវ​១៩៨៨ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​សម្ភារៈ​ដកហូត​៖​ម៉ូតូ​ចំនួន មួយគ្រឿង ម៉ា​CPX ពណ៌​ក្រហម ផលិត​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BW-4887 និង​ទូរស័ព្ទដៃ​ចំនួន​មួយ​គ្រឿង ម៉ាក​អាយ​ហ្វូន​សេ​វ៉េន និង​ទូរស័ព្ទដៃ​ម៉ាក​ណូគារ​ចុច​ពិល​ចំនួន​មួយ​គ្រឿង​។​

​លោក​អធិការ​បន្ត​ថា ជនរងគ្រោះ​និង​ជនសង្ស័យ​ជា​មនុស្ស​ស្គាល់​គ្នា​នៅ​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៩​និង​៣០​នាទី ជនសង្ស័យ​បាន​មកលេង​នៅ​បន្ទប់​ជួល​របស់​ជនរងគ្រោះ ដោយ​មាន​សភាព​ស្ងាត់​ជនសង្ស័យ​បាន​ចាប់បង្ខំ​ជនរងគ្រោះ​ធ្វើការ​រំលោភ​បាន​សម្រេច រួច​ជនសង្ស័យ​បាន​សន្យា​ជាមួយ​ជនរងគ្រោះ​ឲ្យ​លុយ​ចាយ​និង​ទិញ​ទូរស័ព្ទដៃ លុះដល់​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៨ ដោយ​មាន​អការៈ​ប្លែក បងស្រី​ជនរងគ្រោះ បាន​ហៅ​ជនរងគ្រោះ​ធ្វើ​ការសួរនាំ រួច​ជនរងគ្រោះ​បាន​និយាយ​ពី​ដំណើរ​រឿង ប្រាប់​ដល់​បងស្រី​របស់​ខ្លួន រួច​បងស្រី​ជនរងគ្រោះ​បាន​នាំ​ជនរងគ្រោះ​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី ដើម្បី​ធ្វើ​ការស្រាវជ្រាវ​។ លុះដល់​ថ្ងៃ​ទី​២៦ ខែ​មេសា កម្លាំង​ល្បាត​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី បាន​ឃើញ​ជនសង្ស័យ​នៅ​តាម​ផ្លូវ​បេតុង ម្តុំ​ផ្សារ​ដី​ហុយ សង្កាត់​គោក​ឃ្លា​ង ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​តែម្តង​។ ជនសង្ស័យ​បាន​សារភាពថា​ខ្លួន បាន​រំលោភ​ទៅលើ​ជនរងគ្រោះ​ចំនួន​២​ដង គឺ​លើក​ទី​១ នៅក្នុង​ឆ្នាំ​២០១៧ និង​លើក​ទៅ​២ នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៨ នៅក្នុង​បន្ទប់​ជួល​របស់​ជនរងគ្រោះ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×