Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូលជម្រះបណ្តឹងសាទុក្ខ របស់អតីតលោកផ្កាយ២ អ៊ុង ចាន់ធួក និង គូកន ពាក់ព័ន្ធការរារាំង ដល់ការអនុវត្តវិធានការ សុខាភិបាលការពារកូវីដ១៩ !!!

ភ្នំពេញ ៖ តុលាការកំពូលកាលពីថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះ លើបណ្តឹងសាទុក្ខ របស់អតីតផ្កាយ២ អ៊ុង ចាន់ធួក និង គូកនចំនួន២នាក់ទៀត ជាប់ពាក់ព័ន្ធនឹងការ រារាំងដល់ការអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ការពារការរាតក្បាតជម្ងឺកូវីដ១៩ ប្រព្រឹត្តនៅចំណុច នៅក្នុងភូមិដំណាក់ធំ ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅក្នុងអំឡុងចូលឆ្នាំខ្មែរថ្មី ២០២១ ។

លោក ឃឹម ប៉ុណ្ណ ជាប្រធានចៅក្រមជំនុំជម្រះ បានឲ្យដឹងថា ជនជាប់ចោទ៣នាក់ ខាងលើរូបនេះ មាន ឈ្មោះ ទី១៖ ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ មាន ឋានៈ អនុប្រធានសេនាធិការនៃអគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ ។ ទី២៖ ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរបម្រើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក។ និងទី៣៖ ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបម្រើការងារនៅផ្ទះ អ៊ុង ចាន់ធួក។

l

នៅក្នុងសំណរឿងក្តីនេះ សាលាដំបូងខេត្តរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែ មករាឆ្នាំ ២០២១ បានកាត់ទោស ជនជាប់ចោទ ឈ្មោះ អ៊ុង ចាន់ធួក ដាក់ពន្ធនាគារ កំណត់ ១ ឆ្នាំ កន្លះ និងពិន័យ ៥ លានរៀល ។

ចំណែកឯ ជនជាប់ចោទ ឈ្មោះឡាយ ភារុណ និង ឈ្មោះ កុក ឃី ត្រូវបានតុលាការ ផ្តន្ទាទោស ដាក់គុកក្នុងម្នាក់ៗ កំណត់ម្នាក់ ១ ឆ្នាំ ពិន័យ ៥ លានរៀល សម្រាប់ចូលថវិការដ្ឋ ។

ពួកគេទាំង៣នាក់ ត្រូវជាប់ចោទពីបទ រារាំងដល់ការអនុវត្តវិធានការសុខាភិបាល និង វិធានការរដ្ឋបាល តាមមាត្រា ៤ និង១១នៃ ច្បាប់កូវីត.១៩ ។

ពួកគេទាំង៣នាក់ ត្រូវបានចាប់ឃាត់ខ្លួន កាលពី ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២១ នៅក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តុលាការកំពូលនឹងប្រកាសដីកា លើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី២៤ ខែ មករា ឆ្នាំ២០២២ ខាងមុខនេះ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×