Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនឪពុកចុងម្នាក់ ពាក់ព័ន្ធករណី រំ.លោភសេព.សន្ថវ:កូនស្រីចុងអាយុ ១៤ ឆ្នាំ នៅខេត្តបាត់ដំបង !!

ខេត្តបាត់ដំបង ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹក កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២២ បានចុះឃាត់ខ្លួនបុរសសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធករណី នឹងករណី រំ.លោភសេព.សន្ថវ:ទៅលើកូនស្រីចុង អាយុ ១៤ ឆ្នាំ បានសម្រេចជិត ១០ ដង ប្រព្រឹត្តនៅចំណុចភូមិអូរតាសុខាសុខ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមាន ឈ្មោះ ប៊ុត រឿត អាយុ ៥២ ឆ្នាំ (ត្រូវជាឪពុកចុង)។ ចំណែកឯជនរងគ្រោះ មានអាយុ ១៤ ឆ្នាំ ( ត្រូវជាកូនចុង) ។ អ្នកទាំងពីរ មានទីលំនៅ ភូមិអូរតាសុខាសុខ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញ កំពុងរៀបចំបែបបទ និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×