Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន នគរបាល​ម្នាក់​ដក​កាំភ្លើង​បាញ់​បែក​កញ្ចក់​រថយន្ត​៤​គ្រាប់ ខឹង​ប្រពន្ធ​មិន​ចេញពី​ក្នុង​ក្លឹប​កម្សាន្ត ដាក់ពន្ធនាគារ​

spot_img

​រាជធានី​ភ្នំពេញ ៖ លោក ប៊ុន ធី ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ប្រកាស​សាល​ដោយ​ផ្តន្ទាទោស​ទៅ​លើ​
​នគរបាល​ជាតិ​ម្នាក់ ដាក់ពន្ធនាគារ​១​ឆ្នាំ ដោយសារ​ដក​កាំភ្លើង​បាញ់​មេឃ​៤​គ្រាប់​ព្រោះ​ខឹង​ប្រពន្ធ​មិន​ចេញពី​ក្លឹប​កាលពី​​ថ្ងៃ​ទី​២៧ មេសា ២០១៨​នេះ ។​

​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ជន​ត្រូវ​ចោទ​ឈ្មោះ ឡេង ធារ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​នគរបាល​ជាតិ ដាក់ពន្ធនាគារ​១​ឆ្នាំ តែ​តម្រូវ​ឲ្យ​អនុវត្តន៍​ក្នុង​ពន្ធនាគារ ៦​ខែ​១៥​ថ្ងៃ ទោស​សល់​ប៉ុន្មាន​ព្យួរ​ទាំងអស់​។ កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០១៨ ចៅក្រម​ជំនុំជម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក ប៊ុន ធី និង​តំណាង​អយ្យការ​លោក ងិន ពេជ្រ បាន​បើក​សវនាកា​រលើ​សំណុំរឿង​បុរស​ម្នាក់ ដក​កាំភ្លើង​បាញ់​មេឃ​ចំនួន​៤​គ្រាប់​។​

​ឈ្មោះ ឡេង ធារ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​នគរបាលជាតិ ស្នាក់នៅ​សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ជាប់ចោទ​ពី​បទ កាន់កាប់ ឬ​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ប្រព្រឹត្ដ​កាលពី​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​សណ្ឋាគារ​ហូ​លីដេ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ តាម​មាត្រា​៤៩០ នៃ​ក្រម​ព្រហ្មទណ្ឌ​។ គួររំលឹកថា កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៧ ជនជាប់ចោទ​ខាងលើ បាន​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស LS450 ពណ៌​ខ្មៅ ដល់​ចំណុច​ផ្លូវ​លេខ​៧៥ កែង​ផ្លូវ​លេខ​៨៤ ទល់មុខ​សណ្ឋាគារ ហូ​លីដេ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ក៏​បាន​ដក​កាំភ្លើង​បាញ់​ទម្លាយ​កញ្ចក់​មុខ​រថយន្ត​ចំនួន​៤​គ្រាប់ បង្ក​ការភ្ញាក់ផ្អើល និង ត្រូវ​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌ​ដូនពេញ​ឃាត់ខ្លួន​ភ្លាមៗ រួច​បាន​ប្រគល់​ជនជាប់ចោទ ទៅ​កានើ​ទី​បញ្ជាកា​រកងរា​ជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​។ បន្ទាប់មកទៀត​ជនជាប់ចោទ​ត្រូវបាន កសាង​សំណុំរឿង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី និង​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×