Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ៦នាក់ ដែលតែងតែធ្វើសកម្មភាពឆ.ក់ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋយ៉ាងសកម្ម នៅខណ្ឌពោធិ៍សែនជ័យ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន

ភ្នំពេញ ៖ ជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីឆ.ក់ទ្រព្យសម្បត្តិតាមផ្លូវសាធារណៈ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល កាកាបទី១ ឃាត់ខ្លួន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ស្ថិតនៅភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល កាកាបទី១ ឃាត់ខ្លួនជនសង្ស័យ ចំនួន០៦នាក់ ពាក់ព័ន្ធករណីឆ.ក់ទ្រព្យសម្បត្តិតាមផ្លូវសាធារណៈ។

វត្ថុតាំងដកហូត៖ ម៉ូតូម៉ាកហុងដា ស្កុបពី ចំនួន ០១គ្រឿង ,កាបូប និងសំភារៈមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ ទាំង៦នាក់ខាងលើកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×