Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​ ដោយ​រថយន្ត​២​គ្រឿង​ បុក​គ្នា​រួច​ជ្រុល​ទៅ​បុក​រោងការ​នៅ​ស្រុក​ស្អាង​ ដែល​កំពុង​ទទួល​ភ្ញៀវ​

​ខេត្ត​កណ្តាល​៖ ក្នុងករណី​គ្រោះថ្នាក់​ចរាចរ រវាង​រថយន្ត នឹង​រថយន្ត បណ្ដាលអោយ​ស្លាប់​១​នាក់ និង​របួសធ្ងន់​១​នាក់ ព្រមទាំង​ខូចខាត​រថយន្ត​២​គ្រឿង និង​សម្ភារៈ​ប្រជាពលរដ្ឋ​មួយចំនួនទៀត កាលពី​ថ្ងៃ​សុក្រ ទី​២៧ ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៧​និង​៥០​នាទី នៅ​ចំណុច ផ្លូវ​លេខ​២១ ស្ថិតក្នុង​ភូមិ​ឫស្សី​ដាច់ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល ។​

​សមត្ថកិច្ច​ចរាចរណ៍ បន្តថា មុន​ពេល​ហេតុការណ៍​នេះ គឺ​មាន​រថយន្ត​ម៉ាក​វី​ស្តូ ពណ៌ ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-8952 បើកបរ​ដោយ​ឈ្មោះ លឿង ថៃ​ឡឺយ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ ឃុំ​ខាន់​អាង ស្រុក​អាន់​ភូ ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម បាន​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង ។​លុះ​ពេល​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​បានវេ​ចង្កូត​ចូល​ទៅ​បុក​រថយន្ត​ធំ​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-5568 បើកបរ​ដោយ​ឈ្មោះ ណុល ម៉េង​ហុង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​បើក​បររថ​យន្ត រួម​ដំណើរ​ជាមួយ​ឈ្មោះ គា ឆាង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​ព្រូ​រថយន្ត មាន​ទីលំនៅ​ភូមិ​ព្រែក​ស៊ឹង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល ខណៈ​ដែល​រថយន្ត​ហ៊ីយ៉ាន់ដាយ​កំពុង​បើក​បញ្ច្រាសទិស​គ្នា ពី​ជើង​មក​ត្បូង បណ្ដាល​ឲ្យ អ្នកបើកបរ​រថយន្ត​ម៉ាក​វី​ស្តូ​គៀប​ស្លាប់​ភ្លាមៗ​នៅក្នុង​រថយន្ត និង​ធ្វើឲ្យ​រថយន្ត​ធំ ជ្រុល​ទៅ​ប៉ះ​ឈ្មោះ ម៉ាន់ ម៉ុន ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ឫស្សី​ដាច់ ឃុំ​ព្រែក​អំបិលុំ ស្រុក​ស្អាង ខេត្ត​កណ្ដាល ដែល​កំពុង​ឈរ​ទទួលភ្ញៀវ​រោងការ នៅលើ​ចិញ្ចើមផ្លូវ​ខាងកើត រងរបួស​ធ្ងន់ និង​ខូចខាត​ម៉ា​សីុន​ថត​វីដេអូ​, ភ្លើង ​LED, កៅអី​កាត់សក់​, ជើង​ថត​វីត​ដេ​អូ មួយចំនួនទៀត ។​

​ក្រោយ​កើតហេតុ​នេះ​ភ្លាម សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ពិនិត្យ​ទី​កន្លែង​កើតហេតុ និង​វាស់វែង​យក​វត្ថុតាង​មក​រក្សាទុក​នៅ​អធិការដ្ឋាន​ន​គនរ​បា​ល​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់ ។​

​ចំណែក​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសា​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត រាជធានី​ភ្នំពេញ រីឯ​សាកសព​បាន​ប្រគល់ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំពោះ​អ្នកបើករថយន្ត​ធំ​បាន​នាំយក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុល​ស្អាង ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ករណីនេះ បង្កឡើង​ដោយ​អ្នកបើកបរ​រថយន្ត​ធុន​តូច​វី​ស្តូ បើក​ចូល​ស្ដាំ​របស់​រថយន្ត​ធុន​ធំ ដោយ​ការធ្វេសប្រហែស ខ្វះ​ការប្រុងប្រយ័ត្ន ចំណែក​អ្នកបើកបរ​រថយន្ត​ធំ បើក​ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន ទើប​បង្កឲ្យមាន​គ្រោះថ្នាក់​កើតឡើង ៕​ ដោយ ៖ បញ្ញាស័ក្តិ

    

×