Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាលសម្រេចកំណត់យកថ្ងៃ២៩ធ្នូ ដាក់ក្នុងប្រតិទិនចាប់ពីឆ្នាំ២០២២ តែមិនឈប់សម្រាកនោះទេ

ភ្នំពេញ ៖ រាជរដ្ឋភិបាលកម្ពុជា បានចេញសារាចរណែនាំស្តីពី ការកំណត់យកទិវានយោបាយឈ្នះ ឈ្នះថ្ងៃទី២៩ធ្នូ ដាក់ក្នុងប្រតិទិន ចាប់ពីឆ្នាំ២០២២តទៅ តែមិនឈប់សម្រាកនោះទេ។

យោតាមសារាចរណែនាំ ចុះហត្ថលត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៤មករា ឆ្នាំ២០២២ បានលើកឡើងថា អស់រយៈពេល២៣ឆ្នាំកន្លងមក ព្រះរាជាណាចក្រកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាការ បញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងដោយមិនមានការបង្ហូរឈាម និងទទួលបានសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះ ឈ្នះ ជាគោលនយោបាយដ៏ធំមួយ ក្នុងការដឹកនាំប្រទេសកម្ពុជា បន្ទាប់ពីឆ្លងកាត់នូវដំណាក់កាលសង្គ្រាម ដំណាក់កាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដំណាក់កាលសង្គ្រាមផង ចរចាផង រហូតដល់ការលេច ឡើងនៃវត្តមានរបស់នយោបាយឈ្នះ ឈ្នះ ។

ដើម្បីដឹងគុណ កតញ្ញូ និងចងចាំគុណូបការៈដ៏ថ្លៃថ្លានេះ រាជរដ្ឋាភិបាល សូមធ្វើការណែនាំដូចតទៅ ៖ ១.គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈ ឯកជន ត្រូវកំណត់យកទិវានយោបាយ ឈ្នះ ឈ្នះថ្ងៃទី២៩ ខែធ្នូ ទៅក្នុងប្រតិទិនប្រចាំឆ្នាំ ដោយមិនឈប់សម្រាក ចាប់ពីឆ្នាំ២០២២តទៅ ។

២.គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈ ឯកជន ត្រូវរៀបចំចងបដា ពាក្យស្លោក ដើម្បីអបអរសាទរទិវានយោបាយឈ្នះ ឈ្នះ ដែលមានខ្លឹមសារថា “អរគុណសន្តិភាព! អរគុណនយោបាយ ឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការ ឯកភាពជាតិពេញលេញ ៕ . រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×